• 2021-12-13 07:01:33
  • បាល់ទាត់

មូលហេតុ​ពិសេស​​កីឡាករ PSG ពាក់​អាវ​មាន​លេខ​និង​អក្សរ​ពណ៌​មាស​យប់​មិញ

  • 2021-12-13 07:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Paris Saint-Germain បាន​យក​ឈ្នះ​គូប្រជែង Monaco ជាមួយ​អាវ​ដែល​មាន​លេខ​និង​អក្សរ​​ពណ៌​មាស​ដើម្បី​អបអរ​ដល់​​ការ​ឈ្នះ​ពាន Ballon d’Or របស់ Lionel Messi។

ខ្សែ​ប្រយុទ្ធ Kylian Mbappe រក​បាន​ពីរ​គ្រាប់​ម្នាក់​​ឯង​ក្នុង​កីឡដ្ឋាន Parc des Princes ជួយ​ PSG ឈ្នះ Monaco ២-០។ ជ័យជម្នះ​នេះ​បាន​បន្ត​ជួយ PSG នាំ​មុខ​លើ​កំពូល​តារាង​ Ligue 1 ដល់​ទៅ​១៣​ពិន្ទុ លើ​ក្រុម​លេខ​ពីរ Marseille។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍ ក្នុង​ការ​ប្រកួត​ខាង​លើ PSG បាន​ពាក់​អាវ​ដែល​លេខ​​និង​អក្សរ​​ពណ៌មាស។ ជា​មូលហេតុ​ពិត​នោះ​គឺ ក្លឹប​ចង់​អបអរ​ដល់​ការ​ឈ្នះ​ពាន​ Ballon d'Or ជា​លើក​ទី​៧​សម្រាប់​ខ្សែ​បម្រើ​ប្រយុទ្ធ Messi។

Messi បាន​ឈ្នះ​ពាន​ Ballon d’Or ឆ្នាំ​២០២១ បន្ទាប់​ពី​​វ៉ា​ដាច់​ពិន្ទុ​គូប្រជែង​ធំ​ Robert Lewandowski របស់​ក្លឹប Bayern Munich។ យ៉ាងណា​ក្នុង​ឱកាស​ឈ្នះ​នោះ Messi ក៏​ទទូច​ឲ្យ France Football គួរ​ឲ្យ​ពាន​ទៅ Lewandowski មួយ​ដែរ​ទៅ ដោយ​សារ​តែ​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​កាល​ពី​ឆ្នាំ​២០២០៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់