- 2021-12-08 02:58:43
- បាល់ទាត់
Pique ថាក្រុមអាល្លឺម៉ង់ដឹងតែចង់ឈ្នះ មិនខ្វល់បានឡើងវគ្គ១៦ហើយឬអត់ទេ
- 2021-12-08 02:58:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pique ថាក្រុមអាល្លឺម៉ង់ដឹងតែចង់ឈ្នះ មិនខ្វល់បានឡើងវគ្គ១៦ហើយឬអត់ទេ
ចន្លោះមិនឃើញ
ខ្សែការពារ Gerard Pique ថារូបគេស្គាល់ក្រុមអាល្លឺម៉ង់ច្បាស់ ដូច្នេះប្រកួតនៅយប់នេះ Bayern Munich មិនបន្ធូរជើងអ្វីនោះទេ ពោលគឺពួកគេនៅតែចង់ឈ្នះដដែល។
ក្រុម Barcelona នឹងត្រូវតតាំងជាមួយក្រុម Bayern Munich ដើម្បីដណ្ដើមយក៣ពិន្ទុឱ្យបាន ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ប្រកួតនេះ នឹងធ្វើឡើងនៅទឹកដីអាល្លឺម៉ង់ ហើយលេងបិទទ្វាមិនមានអ្នកគាំទ្រចូលទស្សនានោះទេ ដោយសារតែខ្លាចផ្ទុះឡើងវិញនៃមេរោគកូវីដ១៩។ មួយវិញទៀត Bayern Munich ប្រកួតនេះ មិនសំខាន់អ្វីទេ ព្រោះពួកគេបានកក់កៅអីលេខ១ក្នុងពូលរួចទៅហើយ។
តែបើតាមការយល់ឃើញរបស់ Pique វិញ គឺមិនដូច្នេះឡើយ។ ខ្សែការពារសំបូរបទពិសោធខាងលើថាខ្លួនស្គាល់ក្រុមអាល្លឺម៉ង់ច្បាស់ ពួកគេមិនដែលខ្វល់ថាបានឡើងវគ្គបន្ដរូចហើយ ឬលេងដោយគ្មានអ្នកគាំទ្រមើលនោះទេ។ អ្វីដែលពួកគេតែងតែចង់បាននោះ គឺប្រឹងប្រែងអស់ពីសមត្ថភាពនិងយកឈ្នះដៃគូឱ្យបាន។ Barcelona ទាមទារទម្រង់លេងល្អបំផុត និងប្រឹងខ្លាំងបំផុតដើម្បីយកឈ្នះលើពួកគេឱ្យបាន៕