- 2021-12-07 06:54:44
- បាល់ទាត់
Rangnick តែងតាំងគ្រូចិត្តសាស្ត្រ មកជួយបង្ហាត់ Man Utd ឱ្យកាន់តែខ្លាំង
- 2021-12-07 06:54:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rangnick តែងតាំងគ្រូចិត្តសាស្ត្រ មកជួយបង្ហាត់ Man Utd ឱ្យកាន់តែខ្លាំង
ចន្លោះមិនឃើញ
លោក Ralf Rangnick បានតែងតាំងគ្រូបង្វឹក២នាក់ទៀតដើម្បីមកជួយការងារដឹកនាំក្រុមបិសាចក្រហម Manchester United រយៈពេល៦ខែរបស់លោក។
បន្ទាប់ពីដឹកនាំបិសាចក្រហមប្រកួតដំបូងទទួលបានលទ្ធផលល្អ និងធ្វើឱ្យអ្នកគាំទ្រពេញចិត្តហើយនោះ ពេលនេះលោក Rangnick ចាប់ផ្ដើមផែនការបន្ដទៀតហើយ។ ដោយក្នុងនោះ លោកបានស្នើតែងតាំងគ្រូបង្វឹក២នាក់បន្ថែមទៀត ដើម្បីយកមកធ្វើជាកម្លាំងបន្ថែមជួយឱ្យបិសាចក្រហមកាន់តែរឹងម៉ាំនិងខ្លាំងលើសពីមុន។
លោក Chris Armas ដែលធ្លាប់ធ្វើការជាអ្នកចាត់ការក្រុមនៅអាមេរិក នឹងចូលមកកាន់តំណែងជំនួសកន្លែងគ្រូជំនួសរបស់ Carrick។ ម្នាក់ទៀតឈ្មោះថា Sascha Lense ជាគ្រូចិត្តសាស្ត្រកីឡាមានឈ្មោះល្បីម្នាក់ផងដែរ។ ពួកគេទាំងពីរ បានយល់ព្រមធ្វើការឱ្យលោក Rangnick ហើយ នៅឡើយតែចាំលិខិតការងារប៉ុណ្ណោះ នឹងចូលធ្វើការភ្លាមៗតែម្ដង។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ខាងលើបានបង្ហើបថាលោកមើលឃើញគ្រូបង្វឹកល្អៗជាច្រើនដែលសក្ដិសមសម្រាប់ការងារដឹកនាំនិងបង្ហាត់បង្ហាញ Man Utd ប៉ុន្តែគួរឱ្យស្ដាយពួកគេមានការងារធ្វើអស់ទៅហើយ។ តែយ៉ាងណាលោកក៏នឹងរកមនុស្សជំនិតឱ្យបានដើម្បីមកជួយការងារឱ្យជោគជ័យដែរ៕