• 2021-12-07 02:59:06
  • បាល់ទះ

ក្រោយឈ្នះស្មាត់រាជ ម៉ាប់ឆ្វេង ហើមក្រលៀនដើរ​លែងចង់រួចហើយ!

  • 2021-12-07 02:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឹល ម៉ាប់ ហៅម៉ាប់ឆ្វេង កើត​មានអាការៈហើមក្រលៀនដើរលែងចង់រួច ក្រោយប្រកួតឈ្នះក្រុមអធិរាជប្រអប់នៅតារាងកូនភ្លោះក្រុងតាខ្មៅ កាលពីថ្ងៃអាទិត្យទី៥ ខែធ្នូ កន្លងទៅ។ នេះបើតាមការអោយដឹងពីលោក ម៉េងលី។

លោក ម៉េងលី កំពូលអ្នកឡាយដាច់បាយបានបញ្ជាក់ថា ៖«ម៉ាប់ឆ្វេងហើមក្រលៀន ហើមក្រលៀន ដើរដូចអ្នកកើតស្វាយអ៊ីចឹង។ ហើមក្រលៀនងៃលេងនៅតារាងកូនភ្លោះនុង ងៃណុងលេងហើយហើមក្រលៀនដើរលែងរួចប៉ាដោយ»។

លទ្ធផល​ឈ្នះ​ក្រុម​​ ទុយ រាជ ហៅ​ស្មាត់​រាជ, នួន វិចិត្រ និង​​លោក​ហុង​ប៉ះសេ ១៥-១២ កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ដាវ​ញីឈ្មោល​ម៉ាប់​ឆ្វេង, សុវណ្ណនាថ និង​លិក​ម៉ាទីអូបាន​ខំប្រឹង​​ប្រែង​ និង​បង្ហាញ​សមត្ថភាព​ល្អ​ខ្លាំង ធ្វើ​ឱ្យ​អ្នកគាំទ្រ​កោត​សរសើរ​​មិន​ដាច់​ពីមាត់​ថា ពួកគេ​នៅ​តែ​ល្អបើទោះ​​វ័យ​រៀង​ជ្រេ​បន្តិច​ក្ដី។

ចំពោះសុខទុក្ខយ៉ាងណានោះ អ្នកឡាយដ៏មានឈ្មោះបោះសំឡេង ម៉េងលី​មិន​ទាន់បានសាកសួរម៉ាប់ឆ្វេងនៅឡើយទេ ហើយលោក​ក៏មិនទាន់បានទៅជួបគេ​ដែរ​។

ចំពោះបញ្ហាហើមក្រលៀន​ Sabay បានសាកសួរទៅកាន់ស្មាត់ធំមកពីខេត្តកំពតដែរ ប៉ុន្តែស្មាត់រូបនេះឃើញ Seen ឆាតហើយមិនបាន​ឆ្លើយ​​តបវិញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់