• 2014-11-25 16:40:59
  • បាល់ទាត់

ក្រុម​វ័យ​ចាស់​កម្ពុជា២ ​មាន១ ដណ្ដើម​បាន​ជើង​ឯក ១ ដណ្ដើម​បាន​លេខ៣ ពាន​នៅ​ថៃ

  • 2014-11-25 16:40:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​វ័យ​ចាស់​កម្ពុជា​ចំនួន ២ បាន​បង្ហាញ​សមត្ថភាព​ខ្លួន​យ៉ាង​ល្អ ​ក្នុង​ពាន​រង្វាន់​​ SENIOR ASEAN CUP 2014 នៅ​​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ដោយ​មាន ១ ក្រុម​ដណ្ដើម​បាន​ជើង​ឯក ចំណែក១ ក្រុម​ទៀត​ទទួល​ចំណាត់​ថ្នាក់​លេខ៣ ក្រោយ​បិទ​វគ្គ​កាល​ពី​ម្សិលមិញ។

 

ទិដ្ឋភាព​បើ​កការ​ប្រកួត​នាពេល​កន្ល​ងមក

 

បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ប៉ាន់ខែម ប៊ុនថន អ្នកចាំទី​ប្រចាំ​ក្រុម​អាស៊ាន​វ័យ​ចាស់​កម្ពុជា​បាន​ប្រាប់​មក​ពី​ទីលាន​ប្រកួត​ថា​ ក្រុម​ដែល​ដណ្ដើម​បាន​ជើង​ឯក​គឺ ក្រុម​ជម្រើស​ជាតិ​វ័យ​ចាស់​កម្ពុជា ហើយ​ក្រុម​ជម្រើស​ជាតិ​វ័យ​ចាស់​របស់​ឡាវ ជា​ជើង​ឯក​រង។ ចំណែក​ក្រុម​​អាស៊ានវ័យចាស់​កម្ពុជា និង ក្រុម​វៀតណាម ទទួល​បាន​លេខ៣ ស្ទួន។

 

 

លោក សោម សារ៉ន ហៅ តា​មុំាង គ្រូ​ជម្រើស​ជាតិ​វ័យ​ចាស់​កម្ពុជា បាន​​លើក​ឡើ​ថា​ ក្រុម​លោក​ធ្លាប់​លើក​ពាន​នេះ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ​មុន ដែល​ជា​ឆ្នាំ​ចូលរួម​ប្រកួត​លើក​ដំបូង។ លោក​ថា​ពាន​រង្វាន់​នេះ​បង្កើត​ឡើង​ដើម្បី​រឹតចំណង​មិត្តភាព​រវាង​កីឡាករ​វ័យចាស់​​តាម​ប្រទេស​ក្បែរ​ខាង​គ្នា​ក្នុង​តំបន់។

 

 

សម្រាប់​ឆ្នាំ​នេះ​មាន​ក្រុម​ចូលរួម​ប្រកួត​ដល់​ទៅ ១០ ក្រុម​ មាន ២ ក្រុម​ទៅ​ពី​កម្ពុជា, ឡាវ ២ ក្រុម, វៀតណាម ២​ក្រុម និង ម្ចាស់ផ្ទះ​ថៃ​ចំនួន ៤ ក្រុម ដែល​ចែក​ជា ២ ពូល ចាប់​ប្រកួត​តាំង​ពី​សប្ដាហ៍​មុន ហើយ​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី ២៤ វិច្ឆិកា ម្សិលមិញ។ នេះ​ជា​មោទនភាព​មួយ​សម្រាប់​ក្រុម​កម្ពុជា​ដែល​បញ្ជូន​ទៅ​ប្រកួត​ទាំង ២ ក្រុម​ហើយ​ទទួល​លទ្ធផល​ល្អ​ទាំង ២ តែ​ម្ដង៕

 

អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ Ouk Samnang

 

មតិយោបល់