• 2021-12-07 02:12:48
  • បាល់ទាត់

Tomiyasu ត្រូវ​មួយ​បាត​ស្បែក​ជើង​ក្រហម​មុខ ក្នុង​ជំនួប Arsenal ចាញ់

  • 2021-12-07 02:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់ Arsenal កីឡាករ Takehiro Tomiyasu ត្រូវ​បាន​កីឡាករ​ Ben Godfrey ជាន់​ចំ​មុខ ក្នុង​ជំនួប​កាំភ្លើង​ធំ​ចាញ់ Everton ២-១ កាល​ពី​យប់​មិញ។

ហេតុការណ៍​កើត​ឡើង​នៅ​វគ្គ​ទី​មួយ​​នៅ​ពេល​ដែល​ Tomiyasu និង Godfrey ព្យាយាម​ប្រជែង​បាល់​គ្នា​នៅ​ក្បែរ​ខ្សែ​បន្ទាត់។ Godfrey បាន​រត់​ទៅ​ឆ្កឹះ​បាល់​ចេញ ប៉ុន្តែ​ជើង​របស់​​ខាង​ឆ្វេងបាន​បន្លំ​ជាន់​មុខ​របស់ Tomiyasu។

កីឡាករ​សញ្ជាតិ​ជប៉ុន Tomiyasu បាន​បង្ហាញ​ការ​ឈឺ​ចាប់ និង​សល់​ស្នាម​ក្រហម​នៅ​លើ​មុខ ប៉ុន្តែ​គេ​នៅ​តែ​អាច​បន្ត​ការ​ប្រកួត​រហូត​ដល់​ចប់។ សម្រាប់​សកម្មភាព​របស់ Godfrey ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិនិត្យ VAR ដែរ ប៉ុន្តែ​សម្រេច​មិន​ផ្ដល់​​ពិន័យ​កាត​អ្វី​ឡើយ។

អ្នក​គាំទ្រ​របស់ Arsenal និង​អ្នក​វិភាគ​មួយ​ចំនួន​បាន​យល់​ថា Godfrey គួរ​តែ​បាន​កាត​ក្រហម ព្រោះ​វា​ជា​ចេតនា​សុទ្ធសាធ។ ជ័យជម្នះ​របស់ Everton បាន​ជួយ​ឲ្យ​ពួក​គេ​ឡើង​មក​លេខ​១២ ខណៈ​ Arsenal នៅ​លេខ​៧​ដដែល៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់