• 2021-12-06 14:05:00
  • បាល់ទាត់

Messi មិន​ដែល​មាន​គំនិត​ គិត​ថា​ខ្លួន​ ជា​កីឡាករ​ឆ្នើម​ជាង​គេ​ម្ដង​ណា​ទេ​

  • 2021-12-06 14:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​និយាយ​នៅ​ក្នុង​សម្ភាសន៍​ជា​មួយ​ France Football នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​មិន​ដែល​មាន​គំនិត​ គិត​ថា​ខ្លួន​គេ​ ជា​កីឡាករ​ឆ្នើម​ជាង​គេ​ម្ដង​ណា​ទេ​។

Messi បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ដែល​និយាយ​ មិន​ដែល​គិត​ មិន​ដែល​ទាំង​ហ៊ាន​មាន​គំនិត​គិត​ថា​ខ្ញុំ​ជា​កីឡាករ​ឆ្នើម​ជាង​គេ​នោះ​ទេ​។ សម្រាប់​ខ្ញុំ​គ្រាន់​តែ​ចាត់​ទុក​ ឬ​គិត​​ថា​ខ្ញុំ​ជា​កីឡាករ​ម្នាក់​ ស្ថិត​ក្នុង​កីឡាករ​ឆ្នើមៗ​ជា​ច្រើន​នាក់​ទៀត​ គឺ​វា​លើសលប់​​ពេក​ផង​។ និយាយ​ទៅ​រឿង​ថា​ខ្ញុំ​ជា​កីឡាករ​ឆ្នើម​ដាច់​គេ​អី​ហ្នឹង​ ជា​អ្វី​ដែល​ខ្ញុំ​មិន​ហ៊ាន​ស្រមៃ​ទេ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ប៉ុន្តែ​រឿង​ទាំង​ហ្នឹង​ ខ្ញុំ​មិន​ដឹង​ថា​បក​ស្រាយ​ម៉េច​ ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​បែប​អញ្ចឹង​។ រឿង​ហ្នឹង​វា​មិន​មែន​ជា​អ្វី​ ដែល​ថា​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ចង់​បាន​នោះ​ទេ​ តែ​ចង់​និយាយ​ថា​អា​អញ្ចឹង​ៗ​វា​អត់​សំខាន់​ទេ​។ ទោះ​មាន​ឈ្មោះ​អញ្ចឹង​មែន​ ក៏​វា​មិន​កំណត់​ថា​ខ្ញុំ​ពិត​ជា​ល្អ​ជាង​គេ​ ឬ​ក៏​យ៉ាង​ណា​ដែរ​ និយាយ​ទៅ​ខ្ញុំ​មិន​ដែល​ទាំង​ព្យាយាម​ចង់​បាន​អញ្ចឹង​ទេ​ "។

នៅ​ឆ្នាំ​២០២១ Messi ឈ្នះ​ពាន​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​ ក៏​ដូច​ជា​ទទួល​បាន​ពាន​ផ្ទាល់​ខ្លួន​របស់​គេ​គឺ​ពាន​ Ballon d'or បន្ថែម​ទៀត​ផង​ដែរ​ ដែល​សរុប​កីឡាករ​នេះ​ឈ្នះ​ពាន​នេះ​ ៧ដង​ហើយ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់