/61adf68dadfc7_1638790740_medium.jpg)
- 2021-12-06 11:41:29
- បាល់ទាត់
កម្ពុជា ចាញ់ ម៉ាឡេស៊ី ៣-១ ក្នុងប្រកួតដំបូង Suzuki Cup 2020
- 2021-12-06 11:41:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ចាញ់ ម៉ាឡេស៊ី ៣-១ ក្នុងប្រកួតដំបូង Suzuki Cup 2020
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ ក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-១ ក្របខ័ណ្ឌ AFF Suzuki Cup 2020នៅលើទឹកដីប្រទេសសិង្ហបុរីនៅក្នុងថ្ងៃនេះ។
នៅក្នុងការប្រកួតខាងលើ ក្រុមគោព្រៃកម្ពុជា ក៏ដូចជាខាងម៉ាឡេស៊ី មានការប្រទាញប្រទង់គ្នាខ្លាំងទាំង២តង់ ។
នៅក្នុងតង់ទី១ ខ្សែការពារកម្ពុជា កែន ច័ន្ទសុភ័ក្ត្រ បានសាងកំហុស និងទទួលបានកាតលឿង ដែលបណ្ដាលឲ្យក្រុមជម្រើសម៉ាឡេស៊ីទទួលបានប៉េណាំងទី រួចស៊ុតចូលដោយកីឡាករ Safawi Rasid នៅនាទីទី២៣។ លុះបន្តបន្ទាប់មកនៅតង់ទី២ ខាងម៉ាឡេស៊ីក៏ស៊ុត២គ្រាប់ ដោយ Akhyar Rashid នៅនាទីទី៦១ និង Kogileswaran Raj នៅនាទីទី ៧៨។
សម្រាប់កម្ពុជាយើងវិញផងដែរ ដោយសារតែការសាងកំហុសដោយអ្នកចាំទីម៉ាឡេស៊ី ក្រុមជម្រើសយើងក៏បានរកបាន១គ្រាប់ផងដែរតាមរយៈប៉េណាំងទី ស៊ុតចូលដោយ សេត រ៉ូស៊ីប នៅនាទីទី ៩០។
ទោះជាចាញ់នៅក្នុងការប្រកួត ប៉ុន្តែកម្ពុជាយើងនៅមានឱកាស ប្រកួតទៀតនៅក្នុង AFF Suzuki Cup 2020នៅ ដែលត្រូវប្រកួតនឹងឥណ្ឌូណេស៊ី ឡាវ វៀតណាម ជាបន្តបន្ទាប់ខាងមុខទៀត៕