• 2021-12-06 08:08:04
  • បាល់ទាត់

នេះ​ហើយ​ជា​កីឡាករ​គោលដៅ​ទី​មួយ​ដែល Rangnick ចង់​នាំ​មក United

  • 2021-12-06 08:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Amadou Haidara នឹង​ក្លាយ​ជា​កីឡាករ​ដំបូង​​របស់​លោក Ralf Rangnick នាំ​ចូល​នៅ​ខែ​ក្រោយ ប្រសិន​បើ Man Utd ហ៊ាន​ចំណាយ​៣២​លាន​ផោន​ទិញ​ផ្ដាច់​កុងត្រា។

Haidara ដែល​បច្ចុប្បន្ន​លេង​ក្នុង​ក្លឹប RB Leipzig កំពុង​ស្ថិត​ក្នុង​ការ​ចង់​បាន​ពី​លោក Rangnick ដែល​ជា​អ្នក​ចាត់​ការ​ថ្មី​របស់​បិសាច​ក្រហម។ Leipzig នឹង​ព្រម​ឲ្យ​កីឡាករ​សញ្ជាតិ​ម៉ាលី​ចាកចេញ ប្រសិន​បើ United ហ៊ាន​ទិញ​ក្នុង​តម្លៃ​ផ្ដាច់​កុងត្រា​៣២​លាន​ផោន​។

ប្រភព​ពី​ប្រទេស​អាល្លឺម៉ង់​ឲ្យ​ដឹង​ថា លោក Rangnick ដែល​ទិញ Haidara មក Leipzig ពី​ក្លឹប Salzburg កាល​ពី​២​ឆ្នាំ​​មុន​បាន​និយាយ​ជាមួយ​ភ្នាក់ងារ​របស់​កីឡាករ​រួចរាល់ ហើយ​កិច្ច​ព្រមព្រៀង​​ត្រូវ​បាន​យល់​​ព្រម​។

​​Haidara វ័យ​២៣​ឆ្នាំ​​ដែល​លេង​ភាគ​ច្រើន​ជាង​បម្រើ​ការពារ​នៅ​រដូវ​កាល​នេះ រក​បាន​គ្រាប់​ដំបូង​នៅ UCL​ទល់​នឹង United កាល​ពី​ Leipzig ឈ្នះ​៣-២ កាល​ពី​មួយ​ឆ្នាំ​មុន។ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ គេ​នឹង​ត្រូវ​ជួយ​ក្រុម​ប្រកួត​ទល់​នឹង Man City នៅ​ការ​ប្រកួត​ចុងក្រោយ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់