• 2021-12-06 04:13:44
  • បាល់ទាត់

គ្រូ​ម៉ាឡេស៊ី ​​និយាយ​ពី​ផល​វិបាក​ពីរ​យ៉ាង​មុន​លេង​​​ទល់​កម្ពុជា​​រសៀល​នេះ​

  • 2021-12-06 04:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​ទល់​ក្រុម​ម៉ាឡេស៊ី​ នៅ​វេលា​ម៉ោង​៤:៣០ នាទី​រសៀល​នេះ​នៅ​ទឹក​ដី​កណ្ដាល​ប្រទេស​សិង្ហបុរី សម្រាប់​ជំនួប​បើក​ឆាក​​ពូល B​ នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup 2020។ ក្នុង​ជំនួប​នេះ​គ្រូ​បង្វឹក​​ម៉ាឡេស៊ី​លោក Tan Cheng Hoe ​និយាយ​ពី​ផល​វិបាក​ពីរ​យ៉ាង​​។​

​លោក​បាន​ឃើញ​កម្ពុជា​​ពិត​ជា​មាន​ទម្រង់​លេង​ល្អ​ក្នុង​ការ​ប្រកួត​កន្លង​មក​ថ្មី​ៗ បើ​ទោះ​ការ​ប្រកួត​ក្នុង​វគ្គ​​ជម្រុះ World Cup ​មិន​​បាន​ល្អ​ក៏​ដោយ​។ យ៉ាង​ណា​ក្នុង​ជំនួប​នេះ​លោក​ក៏​លើក​ពី​ការ​ព្រួយបារម្ភ​ពីរ​គឺ​ទី​១​​ក្រុម​របស់​លោក​ មិន​បាន​រៀប​ចំ​ក្រុម​បាន​ល្អ​ព្រោះ​ការ​ប្រកួត​ Cup នៅ​ប្រទេស​ម៉ាឡេស៊ី​ទើប​តែ​ចប់​កាល​ពី​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា ហើយ​កីឡាករ​ទាំង​អស់​ទើប​តែ​មក​ដល់​សិង្ហបុរី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន​តែ​ប៉ុណ្ណោះ​។ ចំណែក​ទី​២​គឺ​លោក​​ចង់​ឲ្យ​កីឡាករ​របស់​ខ្លួន​ផ្ដោត​ឲ្យ​បាន​ខ្ពស់​សម្រាប់​ជំនួប​នេះ​ ពី​ព្រោះ​កន្លង​មក​លោក​បាន​សម្គាល់​ឃើញ​ថា ព្រោះ​ការ​ប្រកួត​ដំពូង​ៗ​តែង​តែ​ពិបាក​សម្រាប់​ក្រុម​របស់​លោក​។

មុន​ជំនួប​នេះ​កើត​ឡើង​គ្រួ​ម៉ាឡេស៊ី​​ដដែល​​ក៏​​បាន​ធ្វើការ​សរសើរ​ទៅ​កាន់​កីឡាករ​កម្ពុជា​ដែរ​​ថា សម្បូរ​កីឡាករ​វ័យ​ក្មេង​តែ​​មាន​ភាព​ខ្លាំង​​ ហើយ​ក្រុម​របស់​លោក​ក៏​បាន​ដឹង​ពី​ភាព​ខ្លាំង​របស់​កីឡាករ​វ័យ​ក្មេង​​ទាំង​នោះ​ដែរ​។ លោក​មើល​ឃើញ​ថា ​កីឡាករ​វ័យ​ក្មេង​របស់​កម្ពុជា​មាន​ភាព​ស្វាហាប់​ក្នុង​ការ​ប្រយុទ្ធ​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់