• 2021-12-06 03:54:32
  • បាល់ទះ

ក្រុមដាវញីឈ្មោលធ្វើបានល្អណាស់ ប៉ះក្រុមអធិរាជប្រអប់កក្រើក​ស្រុក​ខ្មែរ

  • 2021-12-06 03:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួតមិត្តភាពក្រៅផ្លូវការនៅតារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅកាលពីម្សិលមិញ ក្រុមដាវញីឈ្មោលពិត​ធ្វើបានល្អណាស់ ដោយពួកគេបានយកឈ្នះលើ​ក្រុម​អធិរាជប្រអប់ស្មាត់រាជក្នុង​លទ្ធផល​ ១៥​-​១២​ពិន្ទុ​។

ក្រុម​ដាវ​ញីឈ្មោល ម៉ាប់​ឆ្វេង ខ្មៅ និង​សុវណ្ណនាថ

ចំពោះការប្រកួតបីស្មើអេគីប Grad A នេះដែរ ក្រុមដាវញីឈ្មោលកម្រប្រកួតឈ្នះ រាជ វិចិត្រ និង​ហុង​ប៉ះសេណាស់នាពេលកន្លងមក ហើយការប្រកួតនៅថ្ងៃទិ៥ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានអ្នកស្នេហា​វិស័យកីឡាបាល់ទះមើលឃើញថា ក្រុមដាវញីឈ្មោលក៏​មិនអាចឈ្នះក្រុមរាជ​ដែរ​។

ទោះបីជាយ៉ាងណាបុរស​សម្ដី​ផ្អែម​ ម៉ាប់ឆ្វេង សុវណ្ណនាថ និងខ្មៅលិកម៉ាទីអូ បានបង្ហាញអនុភាពដ៏​អស្ចារ្យ​របស់ខ្លួនពោលគឺ សុវណ្ណនាថ លោតសំកាំងលើអាកាសវ៉ៃផ្ដាច់បានល្អ ម៉ាប់ឆ្វេង ប្រើបច្ចេក​ទេស​វាយ​សេវ៉ាលោតស្ទើរប្រអប់ស៊ីច្រើនគ្រាប់លើវិចិត្រ ចំណែកស្រោមដាវខ្មៅលិកម៉ាទីអូវិញ ប៉ះ​សេ​​ដាច់និងសារ៉េជើងក្រោមបានច្រើនមិនដូចលេង​រាល់ដងឡើយ។

គ្រាប់ទី១៥របស់ក្រុមដាវញីឈ្មោល​ រកបានដោយសារអធិរាជប្រអប់ស្មាត់រាជ វ៉ៃជាប់បាំងរបស់ប្ដូរចង្កេះលើអាកាស វ៉េត សុវណ្ណនាថ។

តើ​ប្រិយមិត្តដែលតាមដានការប្រកួតយល់យ៉ាងណាដែរ ចំពោះការលេងរបស់ក្រុមដាវញីឈ្មោលកាលពីម្សិលមិញ​?

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់