• 2021-12-06 03:31:43
  • បាល់ទាត់

Suarez ទម្លាយ​ពី​រឿង​លំបាក​មួយ​ដែល​ធ្វើ​ឲ្យ​ Messi លេង​មិន​សូវ​ល្អ​

  • 2021-12-06 03:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez បាន​​ទម្លាយ​ឲ្យ​ដឹង​ថា Lionel Messi មាន​បញ្ហា​ចាញ់​អាកាសធាតុ​ត្រជាក់​នៅ​ប្រទេស​បារាំង​ បន្ទាប់​ពី​ពួក​គេ​បាន​​និយាយ Chat ជាមួយ​គ្នា​អំពី​ជីវិត​រស់​នៅ។

Messi បាន​ចូលរួម​ជាមួយ​ក្លឹប PSG​ ដោយ​គ្មាន​តម្លៃ​ខ្លួន ក្រោយ​ចាកចេញ​ពី Barcelona កាល​ពី​រដូវ​ក្ដៅ។ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បាន​សាង​ខ្លួន​ឯង​ឲ្យ​​ក្លាយ​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​ អំឡុង​ពេល​លេង​នៅ​កីឡដ្ឋាន​ Camp Nou។

ប៉ុន្តែ​ចាប់​តាំង​ពី​មក​ដល់​ក្លឹប​ថ្មី PSG គេ​មិន​ទាន់​​បង្ហាញ​ឲ្យ​ឃើញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ឡើយ​ទេ។ ហើយ​​ពេល​នេះ Suarez បាន​ទម្លាយ​ថា ដោយ​សារ​តែ​ការ​​ផ្លាស់​ប្ដូរ​អាកាសធាតុ​គឺ​ជា​កត្តា​មួយ​ធ្វើ​ឲ្យ Messi លេង​មិន​សូវ​ល្អ។

និយាយ​ប្រាប់ TNT Spors ខ្សែ​ប្រយុទ្ធ Suarez បាន​ឲ្យ​ដឹង​ថា គេ​នឹង​ Messi បាន​និយាយ​គ្នា​រាល់​ថ្ងៃ។ ពួក​គេ​និយាយ​អំពី​ការ​ប្រកួត​ និង​គ្រួសារ។ Messi បាន​ប្រាប់ Suarez ថា ពេល​ដែល​លេង​ក្នុង​អាកាសធាតុ​ត្រជាក់ គេ​ចាញ់​​​តែ​ម្ដង ជា​ពិសេស​ព្រិល។ គេ​​​ត្រូវ​តែ​ស៊ាំ​នឹង​អាកាសធាតុ​នៅ​បារាំង៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់