• 2021-12-01 13:39:23
  • បាល់ទាត់

Grealishថា​ គេ​ប៊ិះ​នឹង​ទៅ​លេង​ឲ្យ​ Man Utd កាល​ពី​ឆ្នាំ​២០២០

  • 2021-12-01 13:39:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Jack Grelish បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Daily Telegrah នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ប៊ិះ​នឹង​ទៅ​លេង​ឲ្យ​ក្លឹប​ Manchester United ហើយ​កាល​ពី​ឆ្នាំ​២០២០។

Grelish បាន​និយាយ​ថា​៖" ខ្ញុំ​ប៊ិះ​នឹង​ទៅ​លេង​ឲ្យ​ក្លឹប​ Manchester United មែន​ទែន​ហើយ​កាល​ពី​ឆ្នាំ​២០២០ហ្នឹង​ តែ​ចុង​ក្រោយ​គឺ​គ្មាន​រឿង​ហ្នឹង​កើត​ឡើង​ទេ​ "។

កីឡាករ​របស់​ក្លឹប​ Manchester City នេះ​បាន​លើក​ឡើង​ពី​មូលហេតុ​ដោយ​គេ​គិត​ចុះ​គិត​ឡើង​ គេ​មិន​ព្រម​ទៅ​វិញ​ ដោយ​គេ​ចង់​បាន​កុងត្រា​បន្ត​ជា​មួយ​ Aston Villa វិញ​នៅ​ពេល​នោះ​។

លុះ​មួយ​ឆ្នាំ​ក្រោយ​ Man City បាន​មើល​ឃើញ​ពី​សមត្ថភាព​របស់​ Grealish នៅ​រដូវកាល​កន្លង​នេះ​ក៏​ឲ្យតម្លៃ​ខ្លួន​ជាង​ ១៣៣លាន​ដុល្លារ​ ដែល​ជា​តម្លៃ​ដែល​ខ្លួន​គេ​ផ្ទាល់​ក៏​ដូច​ជា​ខាង​ Aston Villa ចង់​បាន​ ក៏​មក​លេង​ឲ្យ​ Man City នេះ​តែ​ម្ដង​នៅ​រដូវកាល​ឆ្នាំ​២០២១/២២។

នៅ​រដូវកាល​នេះ​ Gealish បាន​ចូល​លេង​ឲ្យ​ Man City បាន​ ១៥​ប្រកួត​ ដោយ​រក​បាន​ ២គ្រាប់​៕

ប្រភព៖ Sky Sports អត្ថបទ៖ សេរី មង្គល

មតិយោបល់