/61a61d6ddd9f1_1638276420_medium.jpg)
- 2021-11-30 12:49:24
- បាល់ទាត់
មេ PSG បានត្រឹមសង្ឃឹម នឹងមានការពិភាក្សាកុងត្រាថ្មីជាមួយ Mbappe នៅពេលខាងមុខ
- 2021-11-30 12:49:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេ PSG បានត្រឹមសង្ឃឹម នឹងមានការពិភាក្សាកុងត្រាថ្មីជាមួយ Mbappe នៅពេលខាងមុខ
ចន្លោះមិនឃើញ
លោក Nasser Al-Khelaifi ប្រធានក្លឹប Paris Saint Germainបាននិយាយទៅកាន់សារព័ត៌មាន L'Equipe និង RMC Sport នៅក្នុងថ្ងៃនេះ ដោយសង្ឃឹមថានឹងមានការពិភាក្សាកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធ Kylian Mbappe នៅពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Fotmob ។
បើតាមប្រភពខាងពាក់ព័ន្ធនឹងអនាគតរបស់ Mbappe លោក Al-Khelaifi បានត្រឹមបញ្ជាក់ចំហរបស់លោក ពីការចង់បានខ្សែប្រយុទ្ធវ័យ២២ឆ្នាំ ឲ្យនៅលេងឲ្យក្លឹប PSG របស់លោកបន្តទៀត។
ចំពោះរឿងកីឡាករនេះនឹងបន្តលេងនៅរដូវកាលក្រោយទៀតឬក៏យ៉ាងណានោះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ ដោយលោកប្រធានក្លឹបរូបនេះបានត្រឹមសង្ឃឹមថា នឹងមានកិច្ចការពិភាក្សាកុងត្រាថ្មីជាមួយ Mbappe នេះនៅពេលខាងមុខនេះ។
សូមរំលឹកផងដែរថា ខ្សែប្រយុទ្ធ Mbappe នឹងក្លាយជា Free Agent នៅរដូវកាលក្រោយប្រសិនបើជាមិនបន្តកុងត្រាថ្មី ខណៈដែរកីឡាករនេះនឹងចប់កុងត្រាជាមួយ PSG នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕
ប្រភព៖ Fotmob