• 2021-11-30 04:26:12
  • បាល់ទាត់

មក​មើល​ពិន្ទុ​បេក្ខភាព​ប្រជែង​ពាន Ballon d’Or មាន​អ្នក​បាន​០​ពិន្ទុ​ដល់​ទៅ​ពីរ​នាក់

  • 2021-11-30 04:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Ballon d’Or ២០២១ ​បាន​រៀបចំ​កាល​ពី​យប់​មិញ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​កីឡាករ​ដែល​ឈ្នះ​ពានតាម​ផ្នែក​នីមួយ​ៗ​ក៏​បាន​រក​ឃើញ​ដូច​​គ្នា។

Lionel Messi សមាជិក​កីឡាករ​របស់​ក្លឹប PSG ត្រូវ​បាន​ប្រកាស​ជា​ម្ចាស់​ពាន Ballon d’Or ផ្នែក​បុរស​ដោយ​មាន​៦១៣​ពិន្ទុ។ ​គេ​បាន​ឈរ​លើ Robert Lewandowski (Bayern Munich) និង Jorginho (Chelsea) ដែល​មាន​៥៨០​និង​៤៦០​ពិន្ទុ។

Crsitiano Ronaldo ដែល​ជា​ម្ចាស់​ពាន​៥​សម័យ​ដែរ​នោះ​បាន​ត្រឹម​ស្ថិត​នៅ​​ចំណាត់​ថ្នាក់​លេខ​៦​មាន​១៧៨​ពិន្ទុ។ នេះ​ជា​លើក​ដំបូង​ចាំ​តាំង​ពី​ឆ្នាំ​២០១១​មក ដែល Ronaldo មិន​ស្ថិត​ក្នុង​ចំណោម​​បេក្ខភាព​កំពូល​ទាំង​៣។

ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​ទៀត​នោះ មាន​កីឡាករ​ដល់​ទៅ​​២​ដែល​មិន​ទទួល​បាន​ពិន្ទុ​សោះ​ពី​ការ​បោះឆ្នោត​។ ក្នុង​នោះ​មាន Luka Modric សមាជិក​របស់ Real Madrid និង​ជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​២០១៨ និង Cesar Azpilicueta របស់ Chelsea។

ការ​បោះឆ្នោត​ស្វែង​រក​ម្ចាស់​ពាន​ Ballon d’Or កើត​ចេញ​ពី​អ្នក​កាសែត​ជំនាញ​ទាំង​៥០​នាក់​ជុំ​វិញ​ពិភពលោក។ ពួក​គេ​ត្រូវ​ជ្រើសរើស​កីឡាករ​៥​រូប ចេញ​ពី​បេក្ខភាព​ចុងក្រោយ​ទាំង​៣០​នាក់ និង​ដាក់​ពិន្ទុ​តាម​លំដាប់​លំដោយ​ឲ្យ​កីឡាករ​នីមួយៗ​ដែល​មាន៦ ៤ ៣ ២ និង​១​ពិន្ទុ៕ ​​​

ប្រភព៖ Wikipedia ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី