- 2021-11-30 03:28:18
- បាល់ទះ
កក្រើកហើយ! ការប្រកួតបាល់ទះដណ្ដើមមេដាយមាស ISI PIPE-ISI PALM ក្រុមជើងឯកបាន ២០ លានរៀល
- 2021-11-30 03:28:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកហើយ! ការប្រកួតបាល់ទះដណ្ដើមមេដាយមាស ISI PIPE-ISI PALM ក្រុមជើងឯកបាន ២០ លានរៀល
ចន្លោះមិនឃើញ
ការប្រកួតបាល់ទះ៤ស្មើពាក់កណ្ដាលអាជីព ដណ្ដើមមេដាយមាសពានរង្វាន់ «អធិរាជបាល់ទះ ISI PIPE-ISI PALM 2021» នឹងចាប់ផ្ដើមក្នុងពេលដ៏ខ្លីខាងមុខ ដោយមានរយៈពេលមួយរដូវកាល (៥ខែ)។
លោក ស៊ ដាវុធ អ្នកសម្របសម្រួលកម្មវិធី បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចម្សិលមិញថា មួយរដូវកាលមានរយៈពេល៥ខែ ដោយមួយខែៗមាន៨ក្រុម។ ៨ក្រុមនេះត្រូវប្រកួតជ្រើសរើសយកលេខ១និងលេខ២ ដើម្បីឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅខែទី៥ ដែលខែប្រកួតបិទបញ្ចប់រដូវកាលនៃកម្មវិធី។
ការប្រេកួតប្រចាំខែទី១នឹងធ្វើឡើងនៅថ្ងៃទី០២ ដល់ ២៤ធ្នូ ឆ្នាំ២០២១ ហើយការប្រកួតទៀតសោត ធ្វើតែថ្ងៃព្រហស្បត្តិ៍ និងសុក្រ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ។
ការជ្រើសរើសតែថ្ងៃ ព្រហស្បតិ៍ និងសុក្រនេះដែរ លោក ស៊ ដាវុធ បានប្រាប់ថា ធ្វើឡើងដើម្បីសម្រួលដល់កីឡាករ ដ្បិតពួកគេមិនមានពេលគ្រប់គ្រាន់ ខណៈកីឡាករខ្លះរវល់ការងារ និងការប្រកបអាជីវកម្មផ្សេងជាដើម។
- ប្រាក់រង្វាន់ប្រចាំខែនីមួយៗ និងវគ្គផ្ដាច់ព្រ័ត្របិទរដូវកាល
សម្រាប់ការប្រកួតប្រចាំខែនីមួយៗ លេខ១ទទួលបាន ៦ លានរៀល (១,៥០០ដុល្លារ) លេខ២បាន ៣ លានរៀល (៧៥០ដុល្លារ) ចំណែកលេខ៣និងលេខ៤មានថវិកាលើកទឹកចិត្ត។
ដោយឡែកនៅវគ្គផ្ដាច់ព្រ័ត្រនៅខែទី៥ (បិទរដូវកាល) លេខ១ទទួលបាន ២០លានរៀល ខណៈលេខ២ទទួលបាន ១០លានរៀល។
- ការគិតពិន្ទុ និងលក្ខខណ្ឌនៃការប្រកួត
សម្រាប់លក្ខខណ្ឌនៃការប្រកួតគឺគិត១៥ពិន្ទុ ប្ដូរសេវាទៅមក ហើយកីឡាករអាចប្ដូរគ្នាវាយសេវាសេរី អ្នកណាក៏អាចប៉ះសេ និងធ្វើស្មាត់បាន។ និយាយរួមការប្រកួតនេះ ដូចទៅនឹងការប្រកួតតាមសហគមន៍ដែរ ប៉ុន្តែខុសត្រង់មិនមានលេងប៉ះសេចាប់បោះ បោកជាប់ដៃ ពោលគឺលេងតាមលក្ខណៈស្តង់ដារ។ វាគឺជាការប្រកួតចាញ់ធ្លាក់ (Knock out)។
- ចំនួនក្រុមចូលរួមប្រកួត
ចំពោះ៨ក្រុមដែលត្រូវប្រកួតប្រចាំខែទី១មានក្រុម ក្រសួងមហាផ្ទៃ A, Conserv Players, យុវជនជាយដែន, ហង្សពិឃាដ, យុវជនកីឡាបាល់ទះ, Club Golden9, វរសេនាតូចអន្តរាគមន៍លេខ ២៥១ និងក្រសួងមហាផ្ទៃ B។
- ចំនួនកីឡាករក្នុងមួយក្រុម
ក្នុងមួយក្រុមកម្មវិធីតម្រូវឱ្យមាន៧នាក់ ពោលគឺគ្រូបង្វឹកម្នាក់ អ្នកដឹកនាំការប្រកួតម្នាក់ និងកីឡាករចំនួន៥នាក់។ ការប្រកួតមានទម្រង់ 4x4 ដូច្នេះកីឡាករលេងនៅក្នុងទីលានត្រូវមាន៤នាក់ ខណៈម្នាក់ទៀតទុកផ្លាស់ប្ដូរ។
- ក្រុមនិងកាលវិភាគប្រកួតសម្រាប់សប្ដាហ៍ទី១
ថ្ងៃ០២ ធ្នូ ២០២១ ម៉ោង៦ល្ងាច
ថ្ងៃ០៣ ធ្នូ ២០២១ ម៉ោង៦ល្ងាច
- ក្រុមនិងកាលវិភាគប្រកួតសម្រាប់សប្ដាហ៍ទី២
ថ្ងៃ០៩ ធ្នូ ២០២១ ម៉ោង៦ល្ងាច
ថ្ងៃ១០ ធ្នូ ២០២១ ម៉ោង៦ល្ងាច