• 2021-11-30 02:19:13
  • បាល់ទាត់

សរុប​កីឡាករ​ទាំង​អស់​ឈ្នះ​ពាន​សំខាន់​ៗ​ក្នុង​កម្មវិធី Ballon d’Or ២០២១

  • 2021-11-30 02:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Ballon d’Or ២០២១ លើក​ទី​៦៥​​ឆ្នាំ​បាន​រៀបចំ​នៅ​ឯ​មហោស្រព Theatre du Chatelet ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាល​ពី​យប់​មិញ។

កីឡាករ​ល្បី​ៗ​មក​ពី​បណ្ដា​ក្លឹប​ធំ​ៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​បាន​មក​ជួបជុំ​គ្នា​នៅ​ប្រទេស​បារាំង ដើម្បី​ស្ដាប់​អំពី​ការ​ប្រកាស​ពាន​ទាំងអស់​ក្នុង​កម្មវិធី។ ខាង​ក្រោម​គឺ​ជា​ឈ្នះ​កីឡាករ​ឈ្នះ​ពាន​តាម​ផ្នែក​នីមួយ​ៗ​ក្នុង​កម្មវិធី Ballon d’Or ២០២១៖

ម្ចាស់​ពាន Ballon d’Or បុរស

  • Lionel Messi (Barcelona-PSG) សញ្ជាតិ​អាហ្សង់ទីន

ម្ចាស់​ពាន Ballon d’Or ស្ដ្រី

  • Alexia Putellas (Barcelona) សញ្ជាតិ​អេស្ប៉ាញ

ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ក្រោម​អាយុ​២១​ឆ្នាំ​ប្រចាំ​ឆ្នាំ

  • Pedri (Barcelona) សញ្ជាតិ​អេស្ប៉ាញ

ម្ចាស់​ពាន​អ្នក​ចាំ​ទី​​ឆ្នើម​​ឆ្នាំ​ប្រចាំ​ឆ្នាំ

  • Gianluigi Donnarumma (AC Milan-PSG) សញ្ជាតិ​អ៊ីតាលី

ម្ចាស់​ពាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រចាំ​ឆ្នាំ

  • Robert Lewandowski (Bayern Munich) សញ្ជាតិ​ប៉ូឡូញ

ក្លឹប​​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ

  • Chelsea មក​លីគ​កំពូល​អង់គ្លេស៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់