• 2021-11-29 13:52:37
  • បាល់ទាត់

Neymar អាច​នឹង​អវត្តមាន​​ពី​ប្រកួត​ ៦សប្ដាហ៍​ ដើម្បី​ព្យាបាល​របួស​

  • 2021-11-29 13:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Neymar អាច​​នឹង​អវត្តមាន​ពី​ប្រកួត​ ៦សប្ដាហ៍​ រហូត​ដល់​ខែ​មករា ឆ្នាំ​២០២២ខាង​មុខ​ ដើម្បី​ព្យាបាល​របួស​កជើង​ខាង​ឆ្វេង​ធ្ងន់ធ្ងរ​ ដែល​កើត​ឡើង​នៅ​ក្នុង​ប្រកួត​រវាង​ក្លឹប​ Paris Sait Germain ត​ទល់​នឹង​ក្លឹប​ Saint Etienne កាល​ពី​ម្សិលមិញ​នេះ​(ម៉ោង​កម្ពុជា) ក្របខ័ណ្ឌ​ Ligue 1 នូវ​លទ្ធផល​ ៣-១។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ Goal នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​កំឡុង​នាទី​ទី​៨៥ នៃ​ការ​ប្រកួត​ខាង​លើ​ នៅ​ពេល​ដែល​ Neymar កំពុង​បណ្ដើរ​បាល់​ ហើយ​ក៏​បាន​លោត​ក្នុង​គោលបំណង​ដើម្បី​គេច​ពី​ឈូស​របស់​គូរ​ប្រកួត​របស់​ខ្លួន​គឺ​ខ្សែ​ការពារ​​ Yvann Macon ប៉ុន្តែ​ក៏​បាន​ជាន់​លើ​ខ្សែ​ការពារ​រូប​នេះ​ ដែល​បណ្ដាល​ឲ្យ​ខ្សែប្រយុទ្ធ​ PSG រូប​នេះ​ក្រឡាច់​ក​ជើង​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ស្រែក​​ឈឺ​ចាប់​ខ្លាំង​ និង​សុំ​ដូរ​ចេញ​ភ្លាមៗ​។

ក្រោយ​មាន​បញ្ហា​ឈឺ​កជើង​ Neymar ក៏​បាន​បង្ហោះ​មួយ​ក្នុង​ន័យ​ថា​ ជីវិត​កីឡាករ​អញ្ចឹង​ហើយ​ តែ​គេ​នឹង​ខំ​ប្រឹង​ជម្នះ​របួស​មួយ​នេះ​ និង​ត្រលប់​ដើម្បី​លេង​ឲ្យ​ល្អ​ និង​ខ្លាំង​ជាង​មុន​ៗ​។

ស្ថានភាព​របួស​កជើង​របស់​ Neymar​ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ទៅ​ជា​យ៉ាង​ណា​ ដោយ​​អ្នក​នៅ​ក្នុង​ក្លឹប​គិត​ថា​នេះ​ជា​របួស​ធ្ងន់ធ្ងរ​ តែ​យ៉ាង​​គេ​នឹង​ធ្វើ​ការ​ពិនិត្យ​លម្អិត​នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​គេ​ពិត​ជា​អវត្តមាន​ ៦សប្ដាហ៍​ដូច​ទៅ​នឹង​ប្រភព​នៅ​បារាំង​ ដែល​បាន​រាយការណ៍​មក​សារព័ត៌មាន​ Goal មែន​នោះ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​អាក់ខាន​ពី​ប្រកួត​ Ligue 1ជា​ច្រើន​ដូច​ជា​ Nice, Lens, Monaco និង Lorient ព្រម​ទាំង​ប្រកួត​ UCL តទល់នឹង​ Club Brugge ផង​ដែរ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់