- 2021-11-29 11:48:11
- បាល់ទាត់
ផ្លូវការ! លោក Rangnick ក្លាយជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ Man Utd
- 2021-11-29 11:48:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! លោក Rangnick ក្លាយជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ Man Utd
ចន្លោះមិនឃើញ
លោក Ralf Rangnick ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United នៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។
លោក Rangnick នឹងមានតួនាទីជាអ្នកចាត់ការក្លឹបបណ្ដោះអាសន្ននេះរហូតដល់ចប់រដូវកាលឆ្នាំ២០២១/២២នេះ។
មិនតែប៉ុណ្ណោះលោកក៏បានព្រមព្រៀងជាមួយ Man Utd ក្នុងការធ្វើជាប្រឹក្សាយោបល់រយៈពេល ២ឆ្នាំដល់ក្លឹបនេះផងដែរ ក្រោយចប់កុងត្រាជាអ្នកចាត់ការបណ្ដោះអាសន្នមួយនេះ។
គួរបញ្ជាក់ផងដែរថា លោក Rangnick ជាអ្នកដឹកនាំក្លឹបដ៏មានបទពិសោធន៍យូរឆ្នាំមួយរូបនេះ ដែលត្រូវបានគេស្គាល់ថាជាគ្រូរបស់លោក Thomas Tuchel ក៏ដូចជា Jurgen Klopp ផងដែរ៕