• 2021-11-29 08:12:19
  • បាល់ទាត់

​ Tiger ​ប្រាប់​មូលហេតុ​បញ្ចេញ​​កីឡាករ​សំខាន់ៗច្រើន​នាក់​

  • 2021-11-29 08:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Yusuke Shinoda ​អ្នក​គ្រប់​គ្រង​​ក្លឹប Angkor Tiger បាន​ប្រាប់​ពី​មូលហេតុ​​នៃ​ការ​បញ្ចេញ​កីឡាករ​សំខាន់​របស់​ខ្លួន​។

​កាល​ពី​ពេល​ថ្មី​ៗ​គេ​ឃើញ​​ថា Angkor Tiger បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​បើក​ឲ្យ​កីឡាករ​ចាក​ចេញ​ជា​​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​កើត​ជា​ចម្ងល់​យ៉ាង​ខ្លាំង។ យ៉ាង​ណា​អ្នក​គ្រប់​គ្រង​របស់​ក្លឹប​ខាង​លើ​បាន​និយាយ​ថា «មូល​ហេតុ​នោះ​គឺ​ វា​ជា​ការ​សម្រេច​ចិត្ត​របស់​យើង​ និង​ជា​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ខ្លួន​ឯង​ផ្ទាល់​ដែល​ពួកគេ​ចង់​ទទួល​បាន​ការ​ប្រកួត​ប្រជែង​ថ្មី​ជាមួយ ​និង​កម្រិត​ដ៏​ខ្លាំង​មួយ​ទៀត ទោះ​បី​ជា​យើង​ចង់ រក្សា​ទុក​ពួក​គេ​ដើម្បី​ប្រកួត​ប្រជែង​សម្រាប់​រដូវ​កាល​ក្រោយ​ក៏​ដោយ។ វា​ជា​ពេល​វេលា​ដ៏​ល្អ​ដែល​កីឡាករ​របស់​យើង​ក្ដោប​យក​ឱកាស​ល្អៗ​ដទៃ​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ចក្ខុវិស័យ និង​គោល​ដៅ​របស់​ក្លឹប​ គឺ​ក្លាយ​ជា​ជើង​ឯក​ ដែល​វា​គឺ​មិន​ប្រែប្រួល​នោះ​ទេ»។

Tiger ​បាន​ចាត់​ទុក​រដូវ​កាល​២០២១ កន្លង​ទៅ​ថ្មិ​ៗ​នេះ​ជា​រដូវ​កាល​ដែល​ល្អ​បំផុត​របស់​ខ្លួន​គិត​ចាប់​ពី​ឆ្នាំ​២០១៥ ដល់​បច្ចុប្បន្ន៕​

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់