• 2021-11-29 07:50:27
  • បាល់ទាត់

គ្រូ​ម៉ាឡេស៊ី​ ​ប្រាប់​កូន​ក្រុម​កុំ​ឲ្យ​មាន​ទំនុក​​ខ្លាំង​ពេក ព្រោះ​កម្ពុជា​មិន​ដូច​ពី​មុន​ឡើយ

  • 2021-11-29 07:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Tan Cheng Hoe មាន​ក្ដី​បារម្ភ​ខ្លះ​ដែរ ពេល​ដែល​ជម្រើស​ជាតិ​ម៉ាឡេស៊ី​​ត្រូវ​ជួប​កម្ពុជា​នៅ​ថ្ងៃ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ AFF Cup ២០២០។

ក្រុម​ម៉ាឡេស៊ី​នឹង​ត្រូវ​លេង​ជាមួយ​កម្ពុជា​​ក្នុង​ប្រកួត​​ទី​មួយ​នៃ​ពាន​រង្វាន់ AFF Cup ២០២០ ក្នុង​កីឡដ្ឋាន Bishan Stadium ប្រទេស​សិង្ហបុរី​ នៅ​ថ្ងៃ​ទី ៦ ខែ ធ្នូ​ខាង​មុខ​នេះ។ មុន​ប្រកួត​មក​ដល់​លោក Tan Cheng Hoe បាន​និយាយ​ថា កម្ពុជា​​មាន​ការ​អភិវឌ្ឍន៍​ច្រើន​ ហើយ​លោក​​ចាប់​អារម្មណ៍​ ពេល​ដែល​​ពួក​គេ​យក​ឈ្នះ​​ជម្រើសជាតិ​ហ្គាំ សរុប​ទាំង​ពីរ​ជើង ៣-១ ក្នុង​វគ្គ Play-off ពាន Asian Cup ២០២៣។

“ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កំពុង​តែ​លេង​ល្អ​​ ក្រោម​ការ​​ដឹក​នាំ​របស់​លោក Ryu Hirose និង Keisuke Honda។ ពួក​គេ​កំពុង​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​។ ដូច្នេះ វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក្នុង​ការ​យក​ឈ្នះ​ពួក​គេ​។" សម្ដី​លោក Tan Cheng Hoe។

គ្រូ​សញ្ជាតិ​ម៉ាឡេស៊ី​ក៏​បាន​រំឭក​ដល់​​កូន​ក្រុម​ទាំង​អស់​ទៀត​ថា កុំ​មាន​ទំនុក​ចិត្ត​​ខ្ពស់​ខ្លាំង​ពេក​ក្នុង​ការ​ប្រកួត​បើក​ឆាក​​ពាន AFF Cup។ ពួក​គេ​ត្រូវ​តែ​ផ្ដោត​លើ​ការ​លេង​​ដោយ​ផ្ទាល់។ កម្ពុជា​មាន​កីឡាករ​​ល្អ​ៗ​ច្រើន។ ចាន់ វឌ្ឍនាកា ធ្លាប់​លេង​នៅ​លីគ​ម៉ាឡេស៊ី និង​​ទម្រង់​លេង​នៅ​តែ​ល្អ​ដដែល។ កម្ពុជា​ស្ថិត​នៅ​ពូល B ជាមួយ​វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី​និង​ឡាវ៕​

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់