• 2021-11-29 03:24:16
  • បាល់ទាត់

Rangnick ​ធ្លាប់​និយាយ​ថា​មិន​ចង់​បាន​ Ronaldo​ តាំង​ពី​ឆ្នាំ​២០១៦ ​ព្រោះ...

  • 2021-11-29 03:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Ralf Rangnick ​បាន​បដិសេធ​មិន​ចង់​បាន Cristiano Ronaldo ​តាំង​ពី​ឆ្នាំ​២០១៦​ម្ល៉េះ ​ដោយ​កាល​នោះ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ទើប​មាន​អាយុ​៣០​ឆ្នាំ​ប៉ុណ្ណោះ។

​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ទទួល​ការងារ​ដឹក​នាំ​ក្រុម Manchester United ​ហើយ ​រយៈ​ពេល​៦​ខែ ​បន្ដ​ពី​លោក Ole ​ដែល​ត្រូវ​ក្លឹប​ដក​ចេញ។ ​វត្ដមាន​របស់​លោក​នឹង​ដឹក​នាំ​ក្រុម​ចាប់​ពី​សប្ដាហ៍​នេះ​ទៅ ​ហើយ​ក៏​នឹង​មាន​ការ​កែប្រែ​ច្រើន​មិន​ខាន ព្រោះ​លោក Rangnick ​នេះ ​ពិត​ជា​អ្នក​ចាត់ការ​ពោរពេញ​ដោយ​បទ​ពិសោធ ​និង​មាន​ការ​ទាមទារ​ពី​កីឡាករ​ច្រើន​។

​អ្វី​ដែល​គេ​កត់​សម្គាល់​ទៀត​នោះ ​វា​អាច​នឹង​ប៉ះ​ពាល់​ដល់​នាទី​លេង​របស់ Cristiano Ronaldo ​ផង​ដែរ ព្រោះ​តាំង​ពី​ឆ្នាំ​២០១៦​ម្ល៉េះ ​ដែល​អ្នក​ចាត់ការ​ខាង​លើ​ចាត់​ទុក​ថា​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ជា​កីឡាករ​ចាស់​ទៅ​ហើយ។ ដោយ​កាល​នោះ Ronaldo ​មាន​អាយុ​៣០​ឆ្នាំ ​ហើយ​លោក Rangnick ​នៅ​ដឹក​នាំ​ក្រុម RB Leipzig ​។

​ពេល​នោះ​មាន​គេ​សួរ​លោក​ថា ​បើ​មាន​ឱកាស ​ចុះ​កុងត្រា Messi ​និង Ronaldo ​ហើយ​លោក​នឹង​យក​ពួកគេ​ទាំង​ពីរ​ឬ​ទេ? ​បុរស​វ័យ​៦៣​ឆ្នាំ​បាន​ឆ្លើយ​ថា​៖ “ប្រាកដ​ណាស់​គឺ​មិន​យក​ទេ ពួកគេ​ចាស់​ណាស់​ទៅ​ហើយ។ យើង​មាន​ទស្សនវិជ្ជា​ផ្ទាល់​ខ្លួន​របស់​យើង ​ហើយ​ពួកគេ​ចូល​មក​មិន​អាច​ធ្វើ​វា​បាន​ជាមួយ​យើង​ឡើយ”៕

ប្រភព៖ Marca អត្ថបទ៖ យ៉ា ណុត

មតិយោបល់