• 2021-11-29 03:03:11
  • បាល់ទាត់

ផ្លូវ​ការ​​អតីត​ខ្សែ​ការពារ​​ជម្រើស​​ជាតិ​កម្ពុជា ឈុង ប៊ុនណាត ចូលរួម​ជា​មួយ វិសាខា

  • 2021-11-29 03:03:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាលទាត់​វិសាខា​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​​​ពី​ការ​នាំ​យក​អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ និង​ Angkor Tiger​ ​មក​កាន់​ទឹក​ដី​របស់​​ខ្លួន ដើម្បី​ត្រៀម​ការ​ប្រកួត​ប្រជែង​ក្នុង​លីក​ និង​ Hun Sen Cup រដូវ​កាល​ក្រោយ​។

ប៊ុន​ណាត ជា​ខ្សែ​ការពារ​​ដ៏​រឹងមាំ​របស់​ Tiger ​កាល​ពី​រដូវ​កាល​មុន​ ហើយ​ក៏​ធ្លាប់​ជាប់​ជម្រើស​ជាតិ​កាល​នៅ​ជា​យុវជន និង​ជាប់​ជម្រើស​ជាតិ​ឈុត​ធំ​ផង​ដែរ​។ ប៊ុន​ណាត ត្រូវ​បាន​គេ​ដឹង​ថា ​លេង​នៅ​វិសាខា​ជា​មួយ​កុង​ត្រា​​លើស​ពី​មួយ​ឆ្នាំ​ផង​ដែរ។

ខ្សែ​ការពារ​ខាង​លើ​ជា​កីឡាករ​សំខាន់​ម្នាក់​ផង​ដែរ របស់ Tiger កាល​ពី​រដូវ​កាលមុន​ហើយ​ក៏​ជា​កីឡាករ​ដែល​ត្រូវ​បាន​គេមើល​ឃើញ​ថា មាន​ជំនាញ​ច្បាស់​ក្នុង​ការ​ការពារ​បាល់​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់