• 2021-11-29 02:31:33
  • បាល់ទះ

ឈ្នះផ្អើលបាត់ដំបង យុន ថាពីរឆ្នាំទៀតខ្លួន​លេងលែងទាន់ស្មាត់ប៉ាហើយ

  • 2021-11-29 02:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតបាល់ទះក្រៅផ្លូវការបីទល់បួនរវាងក្រុមស្មាត់យុននិងប៉ា នៅបាត់ដំបងម្សិលមិញ​នេះ​ ក្រសោប​បានអ្នកទស្សនាផ្ទាល់នៅតារាងរាប់រយនាក់ និងតាមការផ្សាយផ្ទាល់តាមកញ្ចក់ទូរសព្ទរាប់ម៉ឺននាក់។

ស្មាត់​យុនស្រែស្រែ ដោះអាវ
ស្មាត់​ ប៉ា ពោធិ៍សាត់

ក្រុមភ្ញៀវ (យុន) និងម្ចាស់ផ្ទះ (ប៉ា) បានបើកការប្រយុទ្ធយ៉ាងស្វិតស្វាញបំផុត ពោល​គឺ​វាយ​សេវា​ស៊ីទៅស៊ី​មក និង​ម៉ាត់​ផ្ដាច់​ទៅ​ម៉ាត់​ផ្ដាច់​មក។ ក្រុមស្មាត់ប៉ាឡើងពិន្ទុ១៤មុន ប៉ុន្តែត្រូវយុនស្រែស្រែវាយសេវាតាមទាន់ និងបានយកឈ្នះទាំងលំបាកបំផុតក្នុងលទ្ធផលពិន្ទុ ១៦-១៤ គ្រាប់។

ក្រោយចប់ការប្រកួតស្មាត់មានដើមកំណើតមកពីខេត្តកំពត បានលើកឡើងថាស្មាត់ប៉ាពិតមានសមត្ថភាពមិនធម្មតា ហើយមួយឆ្នាំពីរឆ្នាំទៀតរូបគេលេងលែងទាន់ហើយ។

ការលើកឡើងរបស់យុននេះ ធ្វើឡើងក្រោយឈ្នះស្មាត់ប៉ានៅតារាងបាល់ទះ SL នៅ​ក្រុង​បាត់​ដំបង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

គួរបញ្ជាក់ថា បីរបស់ស្មាត់យុនមាន យុន សុធារិទ្ធ និងលាក់ប៉ះសេ ចំណែកបួនរបស់ស្មាត់ប៉ាមាន ប៉ា, ក្ដឹប, អូន និងប៉ះសេមួយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់