• 2021-11-29 02:35:46
  • បាល់ទាត់

រឿង​ពិត​មួយ​​អ្នក​គាំទ្រ​កម្ពុជាត្រូវ​តែ​ដឹង​​សម្រាប់​ជំនួប​ទល់​ម៉ាឡេស៊ី សប្ដាហ៍​ក្រោយ​នេះ

  • 2021-11-29 02:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កំពុង​​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ដើម្បី​ត្រៀម​ការ​ប្រកួត​ AFF Suzuki Cup 2020 នៅ​ប្រទេស​សិង្ហបុរី ​នៃ​​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល B ដែល​​ជំនួប​នេះ​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤:៣០ នាទី​ល្ងាច​​ថ្ងៃ​ទី​៦ ខែ​​ធ្នូ ឆ្នាំ​២០២១​។​

​ក្នុង​ជំនួប​នេះ​ប្រិយមិត្ត​អ្នក​គាំទ្រ​កម្ពុជា​ត្រូវ​តែ​ដឹង​រឿង​​ពិត​មួយ​មិន​អាច​ប្រកែក​បាន​ថា កម្ពុជា លេង​មិន​ដែល​ឈ្នះ ក្រុម​​ជម្រើស​ជាតិ​​ម៉ាឡេស៊ី​ឡើយ ក្នុង​ការ​​ប៉ះ​គ្នា​ចំនួន​៦​លើក​គិត​ចាប់​ពី​ឆ្នាំ​២០០៧ មក​ដល់​បច្ចុប្បន្ន។ ក្នុង​ចំណោម​ការ​ប៉ះ​គ្នា​៦​លើក​ដែល​កត់​ត្រា​ដោយ Soccerway បាន​បង្ហាញ​ថា​ កម្ពុជា​ចាញ់​ទាំង​៦​លើក​ក្នុង​ការ​ជួប​គ្នា​៦​លើក​ចុង​ក្រោយ​នោះ​គឺ៖

  • ​២០១៨ កម្ពុជា​ ចាញ់ ម៉ាឡេស៊ី ១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

  • ២០១៨​ កម្ពុជា ចាញ់​ម៉ាឡេស៊ី ៣-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

  • ២០១៦ កម្ពុជា ចាញ់ ម៉ាឡេស៊ី ៣-២ នៅ​ទឹក​ដី​​កណ្ដាល មីយ៉ាន់ម៉ា

  • ២០១៤ កម្ពុជា ចាញ់ ម៉ាឡេស៊ី ៤-១ នៅ​ទឹក​ដី​ម៉ាឡេស៊ី

  • ២០១២ កម្ពុជា ចាញ់​ ម៉ាឡេស៊ី ២-១ នៅ​ម៉ាឡេស៊ី ដដែល

  • ២០០៧ កម្ពុជា​ ចាញ់ ម៉ាឡេស៊ី ៦-០ នៅ​ទឹក​ដី​ម៉ាឡេស៊ី ​

​ក្រុម​ជម្រើ​សជាតិ​កម្ពុជា នឹង​ហោះ​ទៅ​កាន់​ប្រទេស​សិង្ហបុរី នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ​ខាង​មុខ​នេះ​ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ចូល​រួម​ប្រកួត​ប្រជែង​ព្រឹត្តិការណ៍​ AFF Suzuki Cup 2020 ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់