• 2021-11-26 07:26:27
  • បាល់ទាត់

យុវជនពន្លៃ វាំង ដាវីន បញ្ជូន១គ្រាប់ស៊ុត២គ្រាប់ ជួយបឹងកេតបានលេខ៣

  • 2021-11-26 07:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​បាន៣ប្រកួតយុវជនមកពីឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំ វាំង ដាវីន រកបានពីរគ្រាប់ និងបញ្ជូនបាល់ឱ្យ​មិត្តរួមក្រុមបំប៉ោង​សំណាញ់​ទី​គូ​ប្រជែង​មួយ​លើក ជួយឱ្យ​បឹងកេតទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុង​ពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ជាតិលើកទី១៥ ដែលទើបបញ្ចប់នាល្ងាចម្សិលមិញនេះ។

វាំង ដាវីន

ការ Assist របស់ដាវីន​ធ្វើ​បានពេលបឹងកេត ប្រកួតជាមួយ​​ណាហ្គា​វើលដ៍​​នៅ​វគ្គ​៨​ក្រុម បន្ទាប់​ពី​គេបានបញ្ចូនបាល់ឱ្យ​ ចាន់ វឌ្ឍនាកា ស៊ុតតាមស្មើ ២-២ (នៅនាទី៩០+៣)។

ចំណែកគ្រាប់បាល់ដំបូងរបស់គេវិញ កើតឡើងក្នុងវគ្គប៉េណាល់ទីកាត់សេចក្ដី ដែល​កាល​នោះ​ក្រុមនាគខៀវយក​ឈ្នះណាហ្គា​ក្នុង​លទ្ធផល ៨-៧ គ្រាប់ ​ឡើងទៅ​វគ្គ៤ក្រុមចុងក្រោយ។

ដោយឡែកមួយ​គ្រាប់ទៀតរបស់ម្ចាស់​អាវ​លេខ​២០ ធ្វើ​បានអំឡុង​ពេល​បឹង​កេត​ ប្រកួតដណ្ដើម​លេខ៣និង​លេខ​៤ជាមួយភ្នំពេញក្រោន នៅកីឡដ្ឋាន Smart RSN កាលពីរសៀល​ថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅនាទី៤៩ និងជាគ្រាប់ទី២របស់បឹងកេត យកឈ្នះលើសិង្ហក្រហម ២-០ ខណៈមួយ​គ្រាប់ទី​មួយ រកបាននៅនាទី៤៤ ដោយកីឡាករវ័យ​ក្មេង​ សាន គឹមហេង។

គួរ​បញ្ជាក់​ថា​ កីឡាករ​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពង់​ឆ្នាំង តាំង​ពី​ត្រូវ​បាន​ដំឡើង​ចូល​ក្រុម​ធំ គេ​បង្ហាញ​ខ្លួន​នៅ​ពាន​សម្ដេច​ ហ៊ុន សែន បាន​បី​លើកនិង​ពាន​លីគ​កំពូល​កម្ពុជា២​លើក ជាប់​ជម្រើស​១១​នាក់​ទាំង​ពីរ​លើក​៕

សាន គឹមហេង

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី