• 2021-11-25 12:53:04
  • បាល់ទាត់

Pepថា​ ជ័យជំនះ​នឹង​ PSG ២-១ វិញ​នេះ​ ជា​ការ​ផ្ញើ​សារ​ដល់​ គូរ​ប្រកួត​ដណ្ដើម​ពាន​ UCL

  • 2021-11-25 12:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់​ការ​ក្លឹប​ Manchester City បាន​ឆ្លើយ​តប​នឹង​អ្នក​កាសែត​ ​ក្រោយ​ឈ្នះ​ប្រកួត​នឹង​ក្លឹប​ Paris Saint Germain នៅ​ក្នុង​ថ្ងៃ​នេះ​នូវ​លទ្ធផល​ឈ្នះ​ ២-១ វិញ​ក្នុង​ក្របខ័ណ្ឌ​ UEFA Champions League ថា​ជ័យជំនះ​នេះ​ជា​ការ​ផ្ញើ​សារ​ដល់​គូរ​ប្រកួត​ដណ្ដើម​ពាន​មួយ​នេះ​។

លោក​ Pep ឆ្លើយ​តប​ថា​៖" ពិត​ណាស់​ជ័យជំនះ​វិញ​នេះ​ជា​ផ្ញើ​សារ​ដល់​គូរ​ប្រកួត​ ដែល​ដណ្ដើម​ពាន​មួយ​នេះ​។ PSG ជា​ក្រុម​បែប​ម៉េច​ មាន​កីឡាករ​បែប​ម៉េច​ មិន​ចាំ​បាច់​ខ្ញុំ​និយាយ​ទេ​។ ពួក​យើង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​នៅ​ឆ្ងាយ​ពី​គ្រាប់​បាល់​ ដែល​នៅ​​នឹង​យើង​នេះ​​។ ព្រោះ​ពេល​ពួក​គេ​នៅ​ជិត​ អ្វី​ក៏​ពួក​គេ​អាច​ធ្វើ​បាន​ដែរ​។ លើក​លែង​តែ​ពេល​មួយ​នោះ​ យើង​ភ្លាត់​ឲ្យ​គ្រាប់​បាល់​ទៅ​ពួក​គេ​ទេ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​វាយ​បក​មកវិញ​តែ​ពួក​គេ​អត់​អាច​ធ្វើ​បាន​សម្រេច​។ និយាយ​ទៅ​យើង​ធ្វើ​បាន​ល្អ​ខ្លាំង​ "។

លោក​បាន​បន្ត​ថា​៖" យើង​សប្បាយ​ចិត្ត​ដែល​បាន​ឡើង​ទៅវគ្គ​​បន្ត​ទៀត​។ អបអរសាទរ​ទៅ​អ្នក​គ្រប់​គ្នា​នៅ​ក្នុង​ក្លឹប​។ យើង​ចំណាយ​ពេល​ច្រើន​ណាស់​ ដើម្បី​ដល់​វគ្គ​នេះ​បាន​។ ឥឡូវ​យើង​ខំ​ប្រកួត​នៅ​ PL ហើយ​យើង​នឹង​ខំ​ត្រលប់​មក​វិញ​ឲ្យ​ខ្លាំង​ជាង​នេះ​ទៀត​នៅ​វគ្គ​ ១៦ក្រុម​បន្ទាប់​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​។ "

កាល​ពី​ជើង​ទី​១​ ប្រកួត​ខាង​លើ​នេះ​ Man City ចាញ់​ PSG ២-០ តែ​នៅ​ជើង​ទី​២​ ឈ្នះ​ ២-១ នឹង​មាន​ពិន្ទុ​ឡើង​ទៅ​វគ្គ ១៦ក្រុម​ផង​ដែរ​៕​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់