• 2021-11-25 11:28:19
  • បាល់ទាត់

សម្ដេច​ ហ៊ុន​ សែន​ ផ្ដាំ​សារ​ទៅ​នាយករដ្ឋមន្ត្រី​ព័រទុយហ្គាល់​ថា​ សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ Ronaldo នឹង​មក​ស្រុក​ខ្មែរ​

  • 2021-11-25 11:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​-អឺរ៉ុប​ ទី​១៣ ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​ សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បាន​ផ្ដាំ​សារ​មួយ​ទៅ​នាយក​រដ្ឋមន្ត្រី​ព័រទុយហ្គាល់​ ថា សង្ឃឹមថា ថ្ងៃណា​មួយ ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo មក​ទឹកដី​ប្រទេសកម្ពុជា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ ឯកឧត្ដម​ ខៀវ កញ្ញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

បើ​តាម​ចុះការ​ផ្សាយ​របស់​ឯកឧត្ដម​ផ្ទាល់បាន​សរសេរ​ថា​៖" តាមរយៈលោកនាយករដ្ឋមន្ត្រី Portugal សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមផ្តាំផ្ញើនូវសមានចិត្តរបស់យុវជនកម្ពុជា ទៅតារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃណាមួយ Ronaldo នឹងមកដល់កម្ពុជា ជាមិនខាន​​ "។

សូមរំលឹកផងដែរថា​ កាល​ពី​ដើមខែឩសភា ឆ្នាំ២០២១កន្លងទៅ​នេះ សម្ដេច​ក៏​ធ្លាប់ពិចារណា​ក្នុង​ការ​អញ្ជើញ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar Jr. មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជាផង​ដែរ ក្រោយ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩​ផុត​រលត់៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់