- 2021-11-25 07:48:42
- បាល់ទាត់
មិនធម្មតាសមត្ថភាពខ្សែប្រយុទ្ធឡាវ ធ្លាប់លេងនៅ Angers ត្រៀមប៉ះកម្ពុជារូបនេះ
- 2021-11-25 07:48:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាសមត្ថភាពខ្សែប្រយុទ្ធឡាវ ធ្លាប់លេងនៅ Angers ត្រៀមប៉ះកម្ពុជារូបនេះ
ចន្លោះមិនឃើញ
ឡាវបានប្រកាសជាផ្លូវការពីការកោះហៅកីឡាករ Billy Ketkeophomphone មកកាន់ជម្រើសជាតិរបស់ខ្លួន ដើម្បីត្រៀមលេងពាន AFF Suzuki Cup 2020 ដែលក្រុមនេះក៏ស្ថិតនៅពូល B ជាមួយកម្ពុជាផងដែរ។ ក្នុងជម្រើសនៃការកោះនោះគេឃើញខ្សែប្រយុទ្ធខាងលើមានបទពិសោធច្រើននៅលីគកំពូលបារាំង លីគទី២បារាំង និងធ្លាប់លេងនៅលីគកំពូលស្វីសជាដើម។
Billy បច្ចុប្បន្នមានវ័យ៣១ឆ្នាំហើយ ដោយកំពុងលេងនៅក្លឹប Dunkerque នៃលីគទី២របស់បារាំង។ រដូវកាលនេះគេលេងបាន៨ប្រកួតហើយ ដោយរកបាន២គ្រាប់។ ឆ្នាំដែលគេឡើងជើងខ្លាំងបំផុតនៅឆ្នាំ២០១៥ ដល់ ២០១៨ ដែលពេលនោះលេងនៅក្លឹប Angers នៃលីគកំពូលបារាំង ធ្លាប់បង្ហាញខ្លួនបាន៥៣ប្រកួតរកបាន៦គ្រាប់។
សម្រាប់ការលេងឲ្យជម្រើសជាតិឡាវនេះគេទើបតែចូលរួមនៅឆ្នាំ២០២១នេះប៉ុណ្ណោះ ពោលគឺមិនទាន់បានលេងឲ្យជម្រើសជាតិឡាវបានមួយប្រកួតសោះតែម្ដង។ ខ្សែប្រយុទ្ធពាក់លេខ១១រូបនេះបើមើលទៅលើសមត្ថភាពលេងបច្ចុប្បន្នហាក់មានភាពលេចធ្លោមិនធម្មតា។ បើចង់ដឹងថាតើគេល្អកម្រិតណានោះសូមមើលវីដេអូខាងក្រោម៖