- 2021-11-25 07:48:36
- បាល់ទាត់
ឡាវ កោះហៅកីឡាករលេងក្រៅស្រុកដល់ទៅ៤នាក់មកលេងពាន AFF Cup
- 2021-11-25 07:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាវ កោះហៅកីឡាករលេងក្រៅស្រុកដល់ទៅ៤នាក់មកលេងពាន AFF Cup
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់របស់ឡាវ ទើបតែប្រកាសឈ្មោះកីឡាករទាំង៣០នាក់របស់ខ្លួនដែលត្រូវត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ២០២០ កាលពីម្សិលមិញ។
ក្នុងចំណោមកីឡាករទាំង៣០នាក់ ក្នុងនោះមាន៤នាក់ជាកីឡាករកំពុងប្រកបអាជីពនៅក្រៅស្រុក មានដូចជា៖
Billy Ketkeophomphone ដែលបច្ចុប្បន្នកំពុងលេងក្នុងក្លឹប Dunkerque នៃ Ligue 2 របស់បារាំងត្រូវបានចាប់អារម្មណ៍ជាងគេក្នុងការកោះហៅនេះ។ Billy វ័យ៣១ឆ្នាំដែលកើតក្នុងប្រទេសបារាំងមិនដែលលេងឲ្យជម្រើសជាតិឡាវបានម្ដងណាឡើយ។ នេះជាការកោះហៅជាលើកដំបូងសម្រាប់កីឡាករកូនកាត់បារាំង-ឡាវរូបនេះ។
Billy ជាខ្សែប្រយុទ្ធពោរពេញដោយបទពិសោធន៍ធ្លាប់លេងឲ្យក្លឹបជាច្រើន ជាពិសេសធ្លាប់ជាសមាជិករបស់ក្លឹប Angers នៃក្របខណ្ឌ Ligue 1 និង Sion ក្នុងក្របខណ្ឌកំពូលរបស់ស្វីស។ ឡាវ ស្ថិតក្នុងពូល B ជាមួយកម្ពុជា វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីពានរង្វាន់ AFF Suzuki Cup ២០២០។