• 2021-11-25 07:31:55
  • បាល់ទះ

លេខ១១ជប៉ុន Nishida រងរបួសជើងឆ្វេងនៅ​លីគ​កំពូល​អ៊ីតាលី

  • 2021-11-25 07:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករបាល់ទះជប៉ុន Yuji Nishida បានរងរបួសជើងខាងឆ្វេង អំឡុងពេលក្រុមរបស់គេ Volley Calipo ប្រកួតជាមួយក្រុមកំពូលតារាង Lube នៅលីគកំពូល SuperLega ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

របួសរបស់ជម្រើសជាតិជប៉ុន បានកើតឡើងនៅសិតទី២ បន្ទាប់ពីគេលោតវ៉ៃផ្ដាច់ ហើយ​ធ្លាក់មកវិញ ក៏ឈឺជើងឆ្វេងតែម្ដង។ ពេលនោះដែរស្មាត់ឆ្វេងដ៏ល្អរូបនេះ ត្រូវបានប្ដូរចេញភ្លាមៗ។

នេះជាការរងរបួសជាលើកទី២ហើយក្នុងរយៈពេលដ៏ខ្លីរបស់ Nishida លេង​នៅក្លឹបអ៊ីតាលីមួយនេះ។

កាលពីថ្ងៃទី២១ វិច្ឆិកា ២០២១ កន្លងទៅក្រុម Volley Calipo របស់ Nishida បានប្រកួតជាមួយក្រុម Lube ដោយលទ្ធផលក្រុមជើងខ្លាំង Lube យកឈ្នះទាំងបីសិត​គឺ ២៥-១៧, ២៥-១៩ និង ២៥-១៦។

បច្ចុប្បន្នក្លឹបរបស់ Nishida ឈរលេខរៀងទី ១១ ក្នុងចំណោម១៣ក្រុម បន្ទាប់ពីឆ្លងកាត់៨ប្រកួត ឈ្នះ២ ចាញ់៦ មាន៦ពិន្ទុ ចំណែកក្រុម Lube ឆ្លងកាត់១០ប្រកួត ឈ្នះ៨ ចាញ់២ មាន២៥ពិន្ទុ ឈរកំពូលតារាងបណ្ដោះអាសន្ន។

ដោយឡែកក្លឹប Volley Milano របស់ Yuki Ishigawa ដែលជាមិត្តរួមជាតិរបស់គេ​ឈរលេខរៀងទី៤ ក្រោយឆ្លងកាត់៩ប្រកួត ឈ្នះ៥ ចាញ់៤ប្រកួត មាន១៦ពិន្ទុ៕

**ទស្សនា​វីដេអូ**

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី