• 2021-11-25 04:07:33
  • បាល់ទាត់

AFF Suzuki Cup ៖ មុន្នីឧត្ដម, វឌ្ឍនាកា និង ​សុខផេង​ រក​បាន​ប៉ុន្មាន​គ្រាប់​ហើយ​?

  • 2021-11-25 04:07:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​ប្រកាស​បញ្ជី​ឈ្មោះ​រួច​ហើយ​​សម្រាប់​កីឡាករ​ដែល​ត្រូវ​ទៅ​ចូល​រួម​ពាន​AFF Suzuki Cup 2020 ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ប្រទេស​សិង្ហបុរី​​។ ក្នុង​បញ្ជី​ឈ្មោះ​នោះ​ត្រូវ​បាន​គេ​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​ទាំង​បី ចាន់ វឌ្ឍនាកា ​ប្រាក់ មុន្នីឧត្ដម និង កែវ សុខ​ផេង សុទ្ធតែ​បាន​ជាប់​ ចុះអ្នក​ទាំង​៣​នេះ​រក​បាន​ប៉ុន្មាន​គ្រាប់​ហើយ​ក្នុង​ពាន​រង្វាន់​មួយ​នេះ​?​

១- ចាន់ វឌ្ឍនាកា ៖ ខ្សែ​ប្រយុទ្ធ​មក​ពី​ខេត្ត​កំពត​រូប​នេះ​រក​បាន១៧​ គ្រាប់​ហើយ​ក្នុង​ពាន​គ្រប់​កម្មវិធី។ ចំណែក​ក្នុង​ពាន​រង្វាន់​មួយ​នេះ គិត​ចាប់​ពី​ឆ្នាំ​២០១៣​ដល់​បច្ចុប្បន្នគេ​រក​បាន​៤​គ្រាប់​ហើយ​។ ស្ថិតិ​នេះ​បង្ហាញ​ថា វឌ្ឍនាកា ​នឹង​អាច​បំបែក​កំណត់​ត្រា​របស់​លោក ហុក​ សុចិត្រា​​ ​បើ​សិន​រក​​បាន​៤​គ្រាប់ ស្រប​ពេល​ដែល​​លោក ហុក សុចិត្រ្តា ​​ធ្លាប់​រក​បាន​២០​គ្រាប់​ក្នុង​ចន្លោះ​ឆ្នាំ​១០៩៥ ​ដល់​ឆ្នាំ​២០០២ ដែល​លោក​ធ្លាប់​លេង​កាល​នៅ​ជា​កីឡាករ​។

២- ​កែវ សុខផេង​ ៖ ខ្សែ​ប្រយុទ្ធ​របស់​វិសាខា​រូប​នេះ​ធ្លាប់​រក​​បាន​១២​គ្រាប់​រួច​មក​ហើយ​ឲ្យ​កម្ពុជា​ក្នុង​ពាន​ខាង​លើ ហើយ​គេ​​ធ្លាប់​បង្ហាញ​ខ្លួន​សរុប​បាន​ចំ​នួន​៥២​ប្រកួត​ ពោល​គឺ​គិត​ចាប់​ពី​ឆ្នាំ​២០១៥ ដែល​បាន​ចាប់​ផ្ដើម​​លេង​លើក​ដំបូង​ឲ្យ​ជម្រើស​ជាតិ​ក្នុង​ពាន AFF Suzuki Cup។

៣-​ប្រាក់ មុន្នីឧត្ដម ៖ ខ្សែ​ប្រយុទ្ធ​របស់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រូប​នេះ​ ធ្លាប់​រក​បាន​​១០​គ្រាប់​រួច​មក​ហើយ​ ក្នុង​ការ​បង្ហាញ​ខ្លួន​៥៩​លើក​​ក្នុង​ពាន​រង្វាន់​មួយ​នេះ ពោល​គិត​ចាប់​ពី​ឆ្នាំ​២០១១​ដែល​គេ​បាន​ចាប់​ផ្ដើម​លេង​លើក​ដំបូង​ឲ្យ​ជម្រើស​ជាតិ​ក្នុង​ពាន​ AFF Suzuki Cup៕​ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់