- 2021-11-25 04:07:35
- បាល់ទាត់
ធ្លាប់តែឈ្លោះគ្នា ឥលូវ Messi បញ្ចេញអារម្មណ៍ពិតពេលហាត់ជាមួយ Ramos ដំបូងៗ
- 2021-11-25 04:07:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឈ្លោះគ្នា ឥលូវ Messi បញ្ចេញអារម្មណ៍ពិតពេលហាត់ជាមួយ Ramos ដំបូងៗ
ចន្លោះមិនឃើញ
Lionel Messi បាននិយាយថា វាពិតជាមានអារម្មណ៍ប្លែកមែនទែន ពេលដែលមាន Sergio Ramos ជាមិត្តរួមក្រុមនៅក្លឹប Paris Saint-Germain។
Messi និង Ramos ធ្លាប់ជាគូប្រជែងនឹងគ្នានៅក្នុងបាល់ទាត់ប្រទេសអេស្ប៉ាញ ពេលដែលពួកគេជាកីឡាកររបស់ Barcelona និង Real Madrid។ ប៉ុន្តែនៅពេលនេះ ពួកគេបានមកចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្ដៅកន្លងទៅ។
Ramos បានរងរបួស ចាប់តាំងពីចាប់ផ្ដើមរដូវកាល ប៉ុន្តែគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនៅប៉ុន្មានសប្ដាហ៍ខាងមុខ។ មិត្តរួមក្រុម Messi បាននិយាយថា គេមានអារម្មណ៍ធម្មតាវិញហើយក្នុងការលេងជាមួយ Ramos បន្ទាប់ពីចម្លែកអារម្មណ៍អស់់២-៣ខែ។
និយាយប្រាប់ Marca ពេលសួរ តើមានអារម្មណ៍ប្លែកបែបណាអំពីការលេងជាមួយ Ramos កីឡាករសញ្ជាតិអាហ្សង់ទីនបាននិយាយថា៖ “ពេលនេះមិនអីទេ។ ប៉ុន្តែកាលពេលដំបូងៗ វាពិតជាប្លែកអារម្មណ៍ បន្ទាប់ពីធ្លាប់ជាគូប្រជែងអស់ជាច្រើនឆ្នាំ និងប៉ះទង្គិចគ្នាជាច្រើនដងលើទីលាន”។
ក្នុងជំនួប PSG ចាញ់ Man City ២-១ Ramos បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះ ខណៈ Messi បានចូលលេងពេញតង់៕