• 2021-11-25 02:44:20
  • បាល់ទាត់

Henry ថា នៅ PSG លោក Pochettino មិន​ងាយ​គ្រប់គ្រង Messi, Neymar និង Mbappe ទេ

  • 2021-11-25 02:44:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thierry Henry មើល​ឃើញ​ពី​ភាព​លំបាក​របស់​​លោក Mauricio Pochettino ក្នុង​ការ​រៀបចំ​ក្រុម​ដែល​លោក​ចង់​បាន​ដោយ​សារ​តែ​វត្តមាន​របស់ Messi, Neymar និង Mbappe។

PSG បាន​ប្រកួត​ចាញ់​​ក្រុម​ខ្លាំង​មក​ពី​អង់គ្លេស Manchester City ២-១ ក្នុង​ការ​ប្រកួត​ទី​៥​នៃ​វគ្គ​សន្សំ​ពិន្ទុ។ ត្បិត​លទ្ធផល​បែប​នេះ​ក្ដី ប៉ុន្តែ​ក្រុម​ទាំង​ពីរ​បាន​កាន់​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ទៅ​ហើយ ដោយ​សារ​​មាន​ពិន្ទុ​ដាច់​ក្នុង​ពូល។

បរាជ័យ​នេះ​​បាន​ធ្វើ​ឲ្យ Henry ចាប់​បាន​ភាព​លំបាក​របស់ Pochettino ក្នុង​ការ​គ្របគ្រង​កីឡាករ​ធំ​ៗក្នុង​ក្លឹប។ អតីត​វីរបុរស​របស់ Arsenal បាន​លើក​ឡើង​ថា Pochettino មិន​អាច​រៀបចំ​​ក្រុម​ដែល​គេ​ចង់​បាន​ឡើយ ព្រោះ​តែ​​វត្តមាន​របស់ Messi, Neymar និង Mbappe។

Henry បា​បន្ថែម​ទៀត​ថា តើ Pochettino ​អាច​​ឲ្យ​ Messi, Neymar និង Mbappe​ អង្គុយ​បម្រុង​យ៉ាង​ដូច​ម៉េច? ដូច្នេះ​ទើប​គេ​ដាក់​ឲ្យ Angel Di Maria លេង​នៅ​បម្រើ។ ហើយ​បើ​ចង់​ឈ្នះ Champions League គឺ​មិន​អាច​​ដាក់​កីឡាករ​ការពារ​​ដល់​ទៅ​៧​នាក់​ ដូច​កាល​លេង​យប់​មិញ​ទេ។

សម្រាប់​លោក Jamier Carragher ដែល​ជា​មិត្តរួម​ការងារ​ជាមួយ Henry ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ Pochettino មក Man Utd មក។ "ប្រសិន​បើ​ខ្ញុំ​ទទួល​បាន​ឱកាស​ទៅ Manchester United ខ្ញុំ​នឹង​ទៅ​នៅ​ថ្ងៃ​ស្អែក"។ នេះ​ជា​សម្ដី Carragher រំឭក​ Pochettino៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់