- 2021-11-24 08:03:40
- បាល់ទាត់
គ្រូបង្គោលលីគកំពូលកម្ពុជា៥រូប ត្រូវបានក្លឹបប្រកាសចែកផ្លូវ
- 2021-11-24 08:03:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្គោលលីគកំពូលកម្ពុជា៥រូប ត្រូវបានក្លឹបប្រកាសចែកផ្លូវ
ចន្លោះមិនឃើញ
គ្រូបង្គោល៥រូបនៅលីគកំពូលកម្ពុជាគឺលោក មាស ចាន់ណា, Lee Tae-Hoon, មាស សំអឿន, Colum Curtis, Oriol Mohedano ត្រូវបានក្លឹបប្រកាសចែកផ្លូវនៅរដូវកាលឆ្នាំ២០២១នេះ។
លោក មាស ចាន់ណា បានចាកចេញពីក្លឹបណាហ្គាវើលដ៍ កាលពីខែតុលា ឆ្នាំ២០២១ បន្ទាប់ពីកិច្ចសន្យារបស់លោតបានផុតកំណត់ ក្រោយដឹកនាំក្លឹបអស់រយៈពេល៧ឆ្នាំ។ បើសរុបពេលវេលានៅជាមួយក្លឹបមួយនេះ គ្រូបង្គោលរូបនេះបានចំណាយពេល២០ឆ្នាំ ពោលគឺ១៣ឆ្នាំជាកីឡាករនិង៧ឆ្នាំជាគ្រូបង្វឹក។
លោក LEE TEA-HOON គ្រូបង្គោលថ្មីរបស់សមាគមន៍កីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ អតីតគ្រូជម្រើសជាតិកម្ពុជារូបនេះ ត្រូវបានក្លឹប ហៅមកដឹកនាំក្រុមនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ យ៉ាងណាកាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅ គ្រូបង្គោលជនជាតិកូរ៉េខាងត្បូង ត្រូវបានក្លឹបសម្រេចបញ្ចប់កិច្ចសន្យា។ គេកត់សម្គាល់ឃើញថា ក្រោយលោក LEE មកដឹកនាំ សមត្ថភាពក្រុម TIFFY ហាក់ប្លែកនិងល្អជាងមុន។
ដោយឡែកគ្រូបង្គោលក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាលោក មាស សំអឿន ឯណេះវិញក៏ត្រូវបានក្លឹបប្រកាសចែកផ្លូវដែរ។ នេះបើតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្លឹបថ្ងៃនេះ។
អតីតគ្រូបៀលប្រាយយូណាយធីត បានសុំលាលែងពីគ្រូបង្វឹកបាល់ទាត់នារីនៅសាលាបាល់ទាត់ជាតិបាទី ហើយមកធ្វើជាជំនួយការគ្រូ Fitness និងគ្រូកម្លាំង នៅក្លឹបអគ្គិសនីកម្ពុជាក្នុងឆ្នាំ ២០១៨ រហូតត្រូវថ្នាក់ដឹកនាំក្លឹបតម្លើងជាគ្រូធំ ក្រោយអតីតគ្រូមុនមានបញ្ហាសុខភាព។
ចំណែក២រូបទៀតគឺគ្រូបង្គោលក្លឹបវិសាខាលោក Colum Curtis និងគ្រូបង្គោលអង្គរថាយហ្គឺរលោក Oriol Segura។ លោក Colum ត្រូវក្លឹបប្រកាសចែកផ្លូវកាលពីខែកញ្ញា ឆ្នាំ២០២១ ស្របពេលលីគកំពុងមានការប្រកួតប្រជែងខ្លាំង ដោយតែងតាំងគ្រូជំនួយលោក Tunji Ayoyinka Akeeb គឺជាគ្រូបង្គោលស្ដីទីដឹកនាំក្រុមជាបណ្ដោះអាសន្នរហូតដល់ចប់រដូវកាល។ លោក Colum ក្លាយជាគ្រូបង្គោលវិសាខានៅរដូវកាលឆ្នាំ២០១៩-២០២០ និងជួយឱ្យក្លឹបមួយនេះឈ្នះពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំ២០២០។
លោក Oriol Mohedano Segura ត្រូវបានក្លឹបចែកផ្លូវកាលពីថ្ងៃ២២ ខែវិច្ឆិកា ក្រោយមកដឹកនាំចាប់តាំងពីឆ្នាំ២០១៧។ ក្រោមការគ្រប់គ្រងរបស់Oriol ក្នុងចំណោម១០០ប្រកួត អង្គរថាយហ្គឺរឈ្នះ ៤៨ ស្មើ២៥ ចាញ់២៧ប្រកួត។ លោកដឹកនាំឈ្នះការ៦ប្រកួតជាប់ៗគ្នា១ដង នៅឆ្នាំ២០២១ និងមិនចាញ់ជាប់ៗគ្នា៩ កាលពីឆ្នាំ២០១៧ និង២០១៨៕