• 2021-11-24 07:49:02
  • បាល់ទាត់

Messi ​និយាយ​អ្វី​ខ្លះ​អំពី​ទម្រង់​លេង​របស់ Ronaldo នៅ Man Utd បច្ចុប្បន្ន​?

  • 2021-11-24 07:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Lionel Messi ​បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​ក្រុម​អ្នក​មាន​បុណ្យ Barcelona កាល​ពី​រដូវ​ក្ដៅ​ដើម​រដូវ​កាល​​ហើយ​ក៏​បាន​ជជែក​អំពី​រឿង​ Cristiano Ronaldo ​ក្នុង​ការ​លេង​នៅ Manchester United រដូវ​កាល​២០២១-២០២២។

​​ខ្សែ​ប្រយុទ្ធ​​របស់ Paris Saint-Germain ខាង​លើ​បាន​ធ្វើ​ការ​សរសើរ​ទៅ​កាន់ Ronaldo ថា ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ប្រកួត​ប្រជែង​លើ​ទីលាន។ Ronaldo បាន​ចុះ​កុង​ត្រា​ជា​មួយ​បិសាច​ក្រហម​​​ជា​មួយ​តម្លៃ​ខ្លួន​២៧​លាន​ដុល្លារ​អាមេរិក​​ក្រោយ​ពី​​បាន​ចាក​ចេញ​​អស់​រយៈ​ពេល​១១​ឆ្នាំ​។

​Messi បាន​និយាយ​ជា​មួយ​កាសែត​ Marca ​ថា «​ Ronaldo គេ​បាន​ដឹង​រួច​ទៅ​ហើយ​អំពី​ក្លឹប​ គ្រាន់​តែ​ស្ថិត​ក្នុង​ស្ថានភាព​ខុស​គ្នា​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​​គាត់​ (Ronaldo) ឥឡូវ​នេះ​​អាច​សម្រប​ខ្លួន​បាន​​​គួរឲ្យ​ចាប់អារម្មណ៍»។

តាំង​ពី​ចាប់​ផ្ដើម​​​​​ដំបូង​នៅ Manchester United គឺ Ronaldo រក​បាន​គ្រាប់​បាល់​ស្ទើរ​គ្រប់​ប្រកួត ​នេះ​បង្ហាញ​ថា​​វា​គ្មាន​បញ្ហា​អ្វី​ឡើយ​​អំពី​ការ​សម្រប​ខ្លួន សម្រាប់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​នៅ​បិសាច​ក្រហម​។ នេះ​ជា​ការ​បន្ថែម​របស់ Messi ​ជុំ​វិញ​ទម្រង់​លេង​នៅ Man Utd ​របស់ Ronaldo៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់