• 2021-11-23 12:29:17
  • បាល់ទាត់

ទី​បំផុត​ Ramos អាច​នឹង​លេង​​ឲ្យ​​ PSG ជា​លើក​ដំបូង​ក្នុង​ប្រកួត​ UCL តទល់នឹង​ Man City នេះ​ហើយ​

  • 2021-11-23 12:29:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Germain បាន​បញ្ចេញ​នៅ​ក្នុង​ថ្ងៃ​នេះ​នូវ​​បញ្ជី​ឈ្មោះ​កីឡាករ​ ដែល​ធ្វើដំណើរទៅ​ចូល​រួម​ប្រកួត​តទល់​នឹង​ក្លឹប​ Manchester City ក្របខ័ណ្ឌ​ UEFA Champions League នៅទីលាន Etihad ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៥ ខែ វិច្ឆិកា​ ឆ្នាំ​២០២១​ខាង​មុខ​(ម៉ោង​កម្ពុជា​) ។

នៅ​ក្នុង​បញ្ជី​ឈ្មោះ​នេះ​ក៏​មាន​ឈ្មោះ​ខ្សែ​ការពារ​ Sergio Ramos ផង​ដែរ​ដែល​នឹង​ទៅ​ចូល​រួម​ជួយ​នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ ។

ដូច្នេះ​បើ​ខាង​ PSG ដាក់​ Ramos ឲ្យ​ចូល​ប្រកួត​ខាង​លើ​ ប្រកួត​មួយ​នេះ​ជា​ប្រកួត​លើក​ដំបូង​ហើយ​ សម្រាប់​ខ្សែ​ការពារ​រូប​នេះ​តាំង​ពី​ផ្លាស់​ចេញ​ពី​ Real Madrid មក​កាន់​ក្លឹប​បារាំង​នេះ​នៅ​រដូវកាល​ក្ដៅ​កន្លង​ទៅ​មក​។

តាំង​ពី​ផ្លាស់​មក​ PSG ជិត​ ៤ខែ​នេះ​មក​ Ramos មិន​ដែល​ចូល​ជួយ​ក្លឹប​នេះ​ម្ដង​នៅ​ឡើយ​ទេ​ ដោយ​សារ​តែ​កីឡាករ​នេះ​មាន​បញ្ហា​របួស​សាច់ដុំ​ជើង​ធ្ងន់ធ្ងរ​ ដែល​ទើប​នឹង​ជា​សះ​ស្បើយ​ពេល​ថ្មីៗ​នេះ​៕

ប្រភព៖ Dailymail | en.psg ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់