• 2021-11-23 02:48:05
  • បាល់ទាត់

មិន​ក្បត់​សន្យា​ Jose ទិញ​​កាដូ​ស្បែកជើង​​តម្លៃ​​​ជិត​១​ពាន់​ដុល្លារ​ឲ្យ​កីឡាករ​អ្នក​ទាត់​ចូល

  • 2021-11-23 02:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​ជូន​កាដូ​​ទៅ​កីឡាករ​របស់ Roma ម្នាក់​ឈ្មោះ​ថា Felix Afena-Gyan ​នូវ​ស្បែកជើង​ដែល​មាន​តម្លៃ​ជិត​១ ០០០​ដុល្លារ​ដែល​ជា​រង្វាន់​​សម្រាប់​ការ​រក​បាន​២​គ្រាប់​ទល់​នឹង Genoa កាល​ពី​ចុង​សប្ដាហ៍។

​Felix វ័យ​១៨​ឆ្នាំ​​បាន​ប្ដូរ​ចូល​នាទី​៧៤​ ខណៈ​ការ​ប្រកួត​រវាង Roma និង Genoa មិន​ទាន់​មាន​គ្រាប់​បាល់​នៅ​ឡើយ។ ការ​ប្ដូរ​ចូល​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​មែន ដោយ Felix អាច​រក​បាន​២​គ្រាប់​ម្នាក់​ឯង។

​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ លោក Mourinho បាន​ជូន​កាដូ​ Felix នូវ​ស្បែកជើង​ដែល​មាន​តម្លៃ​ថ្លៃ​មួយ​គូ សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​គេ។ អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ពន្យល់​​ថា លោក​បាន​សន្យា​​នឹង​ទិញ​ស្បែកជើង​​ដែល​ Felix ស្រឡាញ់ ប្រសិន​បើ​គេ​អាច​រក​គ្រាប់​បាន។

ពេល​ដែល Felix ទាត់​ចូល ​គេ​បាន​រត់​មក​ឱប​​លោក Jose និង​បាន​រំឭក​ថា កុំ​ភ្លេច​ស្បែកជើង។ មិន​ក្បត់​សន្យា​ឡើយ​លោក Jose បាន​ទិញ​ស្បែកជើង​មួយ​គូ​តម្លៃ​៨០០​អឺរ៉ូ (៩០០​ដុល្លា) ឲ្យ​កីឡាករ​សញ្ជាតិ​ហ្គាណា​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់