• 2021-11-23 02:06:06
  • បាល់ទាត់

Ferdinand ទាយ​ទុក​ថា បុរស​ម្នាក់​នឹង​ក្លាយ​ជា​​អ្នក​ចាត់​ការ​ថ្មី​របស់ United

  • 2021-11-23 02:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rio Ferdinand ជឿជាក់​ថា Manchester United នឹង​តែងតាំង​​គ្រូ​របស់ PSG បច្ចុប្បន្ន​លោក Mauricio Pochettino ជា​អ្នក​ចាត់​ការ​ថ្មី ប៉ុន្តែ​មិនមែន​ពេល​នេះ​ទេ​គឺ​រងចាំដល់​ចប់​រដូវ​កាល​សិន។

​លោក Ole Gunnar Solskjaer ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង បន្ទាប់​ពី​ដឹក​នាំ​ United ចាញ់ Watford ៤-១។ លោក Michael Carrick នឹង​ត្រូវ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​បណ្ដោះអាសន្ន​សិន មុន​ពេល​រក​អ្នក​ចាត់​ការ​ថ្មី​បាន។

តាម​ការ​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី លោក Pochettino អតីត​អ្នក​ចាត់​ការ​របស់ Spurs មាន​​ចំណាប់​អារម្មណ៍​ចង់​ចាកចេញ​ពី PSG និង​បើក​ចិត្ត​ចង់​មក​ដឹក​នាំ​នៅ Old Trafford នៅ​ពាក់​កណ្ដាល​រដូវ​កាល​នេះ។ ទាក់ទិន​នឹង​រឿង​នេះ Ferdinand ក៏​ជឿជាក់​ថា ការ​មក​ដល់​របស់ Pochettino ​មក​កាន់​ Man Utd នឹង​អាច​កើត​ឡើង​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​​ទៀត​ មិន​មែន​ពេល​នេះ​ទេ។

​Ferdinand បាន​និយាយ​ថា លោក​មិន​គិត​ថា Pochettino ចាកចេញ​ពី PSG អំឡុង​ពេល​នេះ​ទេ។ គេ​ជា​បុរស​គួរ​ឲ្យ​គោរព។ ប៉ុន្តែ​ពេល​ចប់​រដូវ​កាល​​នេះ គេ​នឹង​មក​ដឹក​នាំ​នៅ Man Utd ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ថ្មី៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់