• 2021-11-23 02:04:38
  • បាល់ទាត់

បឹងកេត ឬវិសាខាឡើងទៅជួបស្វាយរៀងវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup?

  • 2021-11-23 02:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមម្ចាស់ផ្ទះបឹងកេត និងក្រុមភ្ញៀវវិសាខា ប្រកួតបានត្រឹមយតែ៥៣នាទីប៉ុណ្ណោះ ក៏ត្រូវបានពន្យារពេលការប្រកួត៣០នាទី២លើក ហើយក៏មិនអាចបន្តការប្រកួតទៀតបាន ដោយសារមាន​ភ្លៀង​ធ្លាក់ខ្លាំងលិចទីលានខេមបូឌោនអ៊ែរវេរ។

សឿត ណាវ៉ា

យ៉ាងណាការប្រកួតរបស់ក្រុមទាំងពីរនឹងបន្តធ្វើឡើងវិញថ្ងៃនេះ ដោយអ្វីៗត្រូវរក្សាដូចដើមទាំងអាជ្ញាកណ្ដាល ឯកសណ្ឋានកីឡាករ សមាសភាពកីឡាករ ហើយបាល់ត្រូវចាប់ផ្ដើមកែចេញពីកន្លែងបញ្ឈប់ ហើយការលេងទៀតសោធ ត្រូវលេងនៅវេលាម៉ោង ៣ រសៀលចាប់ពីនាទី ៥៣ តទៅ។

គួរបញ្ជាក់ថា លទ្ធផលបណ្ដោះអាសន្នក្រុមបឹងកេតនាំមុខ ១-០ នៅនាទី១៧ រក​បាន​ដោយអតីត​កីឡាករ​សាលា​បាល់ទាត់​ជាតិ​បាទី​ សឿត ណាវ៉ា។

ចំពោះ​ការ​បក្រកួត​នេះ​តើប្រិយមិត្ត​យល់​ថា ក្រុមទាំងពីរនេះមួយណានឹងឡើងទៅជួបព្រះខ័នរាជស្វាយរៀង (ឈ្នះភ្នំពេញក្រោន​ ​៣-២) នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន លើកទី១៥ ថ្នាក់ជាតិរដូវកាលឆ្នាំ២០២១​?

កីឡាករ​វិសាខា​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់