• 2021-11-22 12:03:56
  • បាល់ទាត់

Nevilleគិត​ថា​ Pochettino នឹង​ចាកចេញ​ពី​ PSG ទៅ​ Man Utd ស្អែក​តែ​ម្ដង បើ​ឲ្យឱកាស​ដឹកនាំ​

  • 2021-11-22 12:03:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Gary Neville បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​គិត​ថា​ លោក​ Mauricio Pochettino នឹង​ចាក​ចេញ​ពី​តំណែង​គ្រូ​បង្គោល​ក្លឹប​ Paris Saint Germain ទៅ​ដឹក​នាំ​ក្លឹប​ Manchester United ស្អែក​តែ​ម្ដង​ បើ​ក្លឹប​បិសាច​ក្រហម​នេះ​ផ្ដល់​ឱកាស​។

លោក​ Neville បាន​និយាយ​ថា​៖" ទោះ​ជា​ Pochettino មិន​ដែល​និយាយ​រឿង​ហ្នឹង​ក៏​ដោយ​ តែ​ខ្ញុំ​គិត​ថា​គេ​នឹង​ចាក​ចេញ​ទៅ​ដឹក​នាំ​ក្លឹប​ Manchester United នៅ​ថ្ងៃ​ស្អែក​នេះ​ជា​មួយ​កុងត្រា​រយៈ​ពេល​ ៥ឆ្នាំ​ជា​មួយ​ក្លឹប​ហ្នឹង​។ គេ​មើល​ឃើញ​ពី​កីឡាករ​ និង​ក្លឹប​ហ្នឹង​ទាំង​មូល​ ហើយ​យល់​ថា​គេ​នឹង​អាច​សាង​ស្នាដៃ​បាន​ច្រើន​នៅ​ក្លឹប​ហ្នឹង​ "។

លោក​បាន​បន្ត​ថា​៖" បើ​នៅ​ក្លឹប​ PSG វិញ​គឺ​ថា​មួយ​រដូវកាល​ ទៅ​មួយ​រដូវកាល​ គ្រូ​បង្គោល​ត្រូវ​តែ​ធ្វើ​ម៉េច​ឲ្យ​ឈ្នះ​ UCL ឲ្យ​ក្លឹប​ឲ្យ​បាន​ បើ​មិន​អញ្ចឹង​ទេ​គឺ​នឹង​អស់​តំណែង​ពី​ក្លឹប​មួយ​ហ្នឹង​ហើយ​។ ​របៀប​អញ្ចឹង​ វា​អត់​សម​នឹង​ Pochettino ទេ​។ អញ្ចឹង​ហើយ​ខ្ញុំគិត​ថា​ បើ​ខាង​ Man Utd ផ្ដល់​ឱកាស​ឲ្យ​ គេ​នឹង​ទៅ​ភ្លាម​ជា​មួយ​នឹង​កុងត្រា​រយៈ​ពេល​ ៥ឆ្នាំ​ "។

នៅ​ខណៈ​នេះ​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ Pochettino ជា​​បេក្ខជន​មួយ​ដែល​ Man Utd ចង់​បាន​មក​ធ្វើ​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ខ្លួន​ ហើយ​គ្រូ​ PSG រូប​នេះ​ក៏​នឹង​មក​ដឹកនាំ​ផង​ដែរ​ បើ​ខាង​ក្លឹប​នេះ​ផ្ដល់​ឱកាស​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់