- 2021-11-22 07:11:01
- បាល់ទាត់
សុខ ធីដាក់មួយឃ្លាឌឺ ក្រោយឃើញរូបមេកណាំរំុរបួសខ្លួន
- 2021-11-22 07:11:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធីដាក់មួយឃ្លាឌឺ ក្រោយឃើញរូបមេកណាំរំុរបួសខ្លួន
ចន្លោះមិនឃើញ
អ្នកប្រដាល់ខ្មែរសុខ ធីបានប្រកួតចាញ់កីឡាករថៃមេណាំកាលពីថ្ងៃអាទិត្យម្សិលមិញដោយពិន្ទុ លើសង្វៀនប៉ុស្តិ៍លេខ៧ថៃ។
វាយក្នុងតំណែងរងគូឯក អ្នកទាំងពីរបានប្រកួត៥ទឹកពេញ ខណៈអាជ្ញាកណ្ដាលសម្រេចឲ្យមេណាំទទួលបានជ័យជម្នះ។ មតិជាច្រើនជាពិសេសអ្នកគាំទ្រខ្មែរមើលឃើញថា សុខ ធីមិនសមចាញ់សោះ ព្រោះវាយចូលច្រើន ជាពិសេសទឹក៣និង៤។
អ្នកគាំទ្រមួយចំនួនមើលឃើញថា អាចមកពីប្រកួតក្នុងទឹកដីគេ ទើបសុខ ធីមិនអាចឈ្នះប្រកួតនេះ។ យ៉ាណាមិញ ក្រោយប្រកួតនេះចប់មេណាំត្រូវបាននាំទៅពិនិត្យ X-Ray ភ្លាមៗ ក្រោយរបួសឆ្អឹងជំនីដោយសារត្រូវរន្ទះជើងរបស់សុខ ធី។
ក្រោយពីបានឃើញរូបរបួសរបស់មេកណាំលើបណ្ដាញសង្គម សុខ ធីបានពោលពាក្យមួយឃ្លាថា៖ "ជួយជាកម្លាំងចិត្តឲ្យណាបាទ"។ អ្នកប្រដាល់ដែលមានដើមកំណើតពីខេត្តបន្ទាយមានជ័យក៏បានសុំទោសអ្នកគាំទ្រដែលមិនអាចទទួលបានជ័យជម្នះក្នុងប្រកួតនេះ៕