- 2021-11-22 02:09:52
- បាល់ទាត់
បោះបង់ការប្រកួតភ្លាមៗ ក្រោយ Payet ត្រូវក្បាលមួយដបទឹកពីអ្នកគាំទ្រ Lyon
- 2021-11-22 02:09:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បោះបង់ការប្រកួតភ្លាមៗ ក្រោយ Payet ត្រូវក្បាលមួយដបទឹកពីអ្នកគាំទ្រ Lyon
ចន្លោះមិនឃើញ
ការប្រកួតកាលពីថ្ងៃអាទិត្យក្នុង Ligue 1 រវាងក្រុម Loyon និង Marseille ត្រូវបានបោះបង់ បន្ទាប់ពី Dimitri Payet ត្រូវបានអ្នកគាំទ្រគប់មួយដបទឹកនៅនាទីទី៥។
ក្រោយហេតុការណ៍កើតឡើង កីឡាករ Marseille ទាំងអស់ត្រូវបាននាំចូលក្នុងដោយអាជ្ញាកណ្ដាល។ ហើយបន្ទាប់ពីរងចាំជាយូរកីឡាកររបស់ Marseille មិនបានត្រឡប់ចូលទីលានវិញឡើយ។
ជិត២ម៉ោងបន្ទាប់ពីការប្រកួតបានបញ្ឈប់ ជាផ្លូវការប្រកួតនេះត្រូវបានបោះបង់។ នេះជាលើកទីពីរហើយដែល Payet ជួបបញ្ហាជាមួយដបទឹកដែលកើតឡើងក្នុងបាល់ទាត់ប្រទេសបារាំង។
ការប្រកួតរបស់ Marseille ជាមួយ Nice កាលពីខែសីហាក៏បានបោះបង់ដូចគ្នា ពេលដែលអតីតកីឡាកររបស់ West Ham បានគប់ដបទឹកទៅអ្នកទស្សនា បង្កឲ្យអ្នកគាំទ្រខឹងរត់ចូលក្នុងទីលាន។ ពេលនោះ Nice ត្រូវដក២ពិន្ទុ ខណៈ Payet ជាប់បម្រាមពីរប្រកួត៕