• 2021-11-17 08:59:47
  • បាល់ទាត់

អតីត​ប្រធាន​ក្លឹប​ Bayern ដាក់​មួយ​ឃ្លា​នេះ​ឆ្អែត​តែ​ម្ដង​សម្រាប់ Man City និង PSG

  • 2021-11-17 08:59:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Uli Hoeness អតីត​ប្រធាន​ក្លឹប​របស់​ Bayern Munich ពិត​ជា​សប្បាយ​ចិត្ត​ដែល​ក្លឹប​​ធំ​ៗ​ទាំង​ពីរ Manchester City និង Paris Saint-Germain ​មិន​ទាន់​អាច​សម្រេច​គោលដៅ​ក្នុង​ការ​ឈ្នះ UEFA Champions League បាន​។ ​

​និយាយ​ទាំង​​សប្បាយ​ចិត្ត​បែប​សើច​ចំអក​ អតីត​ប្រធាន​ក្លឹប​ខាង​លើ​ថា «​លុយ​របស់​អ្នក​ ( City និង PSG ) មិន​គ្រប់​គ្រាន់​ក្នុង​ការ​ឈ្នះ​ UCL ​ទេ​»។ លោក​បន្ថែម​ថា City និង PSG នឹង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Bayern ម្ដង​ទៀត។ ​លោក​មិន​កំណត់​ថា ​នឹង​ចាញ់​រហូត​ទេ គ្រាន់​តែ​ចង់​បញ្ជាក់​ថា ចាញ់​ហើយ​ចាញ់​ទៀត​។ មួយ​វិញ​ទៀត​​ពេល​ក្រុម​របស់​លោក​ឈ្នះ​ក្រុម​ទាំង​ពីរ​លោក​ពិត​ជា​សប្បាយ​ចិត្ត​។

Bayern មិន​ទាន់​ជួប Man City ទៀត​​ទេ​​នៅ UCL ​ក្រោយ​ពេល​ពួក​គេ​ប៉ះ​គ្នា​កាល​ឆ្នាំ​២០១៤-២០១៥ នៅ​វគ្គ​សន្សំ​ពិន្ទុ។ កាល​នោះ​ត្រូវ​បាន​គេ​ចាំ​ថា Bayern ឈ្នះ​១​-០​នៅ​​ទឹក​ដី​អាល្លឺម៉ង់ និង​ចាញ់​ក្រុម​របស់​អង់គ្លេស​៣-២ នៅ​ទឹក​ដី​អង់គ្លេស​វិញ។

​ចំណែក​ការ​ប៉ះ PSG វិញ​​​​ពីរ​ឆ្នាំ​​ចុង​ក្រោយ​ត្រូវ​បាន​គេ​ដឹង​ថា ​​នៅ​ផ្ដាច់​ព្រ័ត្រ UCL 2020 ក្រុម​អាល្លឺម៉ង់​ឈ្នះ​១-០ និង​ចាញ់​វិញ​នៅ​ឆ្នាំ​មុន​វគ្គ​​​៨​ក្រុម​ចុង​ក្រោយ​ ដែល​ការ​ចាញ់​នោះ​គឺ​ចាញ់​គ្រាប់​​ស៊ុត​ក្រៅ​ដី ដោយ​​ទឹក​ដី អាល្លឺម៉ង់​ PSG ឈ្នះ ៣-២ និង​ទឹក​ដី បារាំង​ Bayern ឈ្នះ ១-០៕ ​​​

ប្រភព៖ Goal ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់