• 2021-11-17 02:37:25
  • បាល់ទាត់

Dani Alves ទទួល​បាន​លេខ​អាវ​ពិសេស​នៅ Barcelona

  • 2021-11-17 02:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត Dani Alves មិន​ទាន់​អាច​លេង​បាន​រហូត​ដល់​ខែ​មករា ប៉ុន្តែ​ក្លឹប​​បាន​ប្រកាស​ថា​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​នឹង​ត្រូវ​ពាក់​អាវ​លេខ​៨ ដែល​ជា​លេខ Andres Iniesta ធ្លាប់​ពាក់​កាល​លេង​នៅ Camp Nou។

នេះ​គឺ​ជា​លេខ​ទី​បួន​ដែល Alves បាន​ពាក់​នៅ Barcelona ដោយ​កន្លង​ទៅ​គេ​ធ្លាប់​ទទួល​បាន​លេខ​២០,២ និង​៦។ ​គេ​នៅ​ចាំ​បាន​ថា កីឡាករ​វ័យ​៣៨​ឆ្នាំ​ធ្លាប់​​សុំ​ពាក់​អាវ​លេខ​៦ បន្ទាប់​ពី Xavi Hernandez ចាកចេញ​ពី Barcelona ទៅ​លេង​នៅក្លឹប Al Sadd កាល​ពី​ឆ្នាំ​២០១៥។

យ៉ាងណា នេះ​មិនមែន​ជា​លើក​ដំបូង​ដែល Alves ពាក់​លេខ​៨​ឡើយ ព្រោះ​កាល​នៅ​លេង Sevilla គេ​ក៏​ធ្លាប់​ពាក់​លេខ​នេះ​ដែរ។ Alves ក៏​បាន​ក៏​អរគុណ​ Barca ដែល​អនុញ្ញាត​ឲ្យ​គេ​​ពាក់​លេខ​៨ ហើយ​ក៏​បាន​សម្ដែង​ការ​នឹកឃើញ​ដល់ Iniesta និង​លោក Hristo Stoichkov ដែល​​ធ្លាប់​ជា​ម្ចាស់​លេខ​អាវ​នេះ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់