• 2021-11-17 01:48:51
  • បាល់ទាត់

ហុល្លង់​​បាន​ឡើង​ស្វ័យប្រវត្តិ World Cup ហើយ ក្រោយ​ឈ្នះ​ប្រកួត​ណាត់​ចុងក្រោយ

  • 2021-11-17 01:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​ហុល្លង់​បាន​​កក់​កន្លែង​ដើម្បី​លេង​នៅ World Cup ឆ្នាំ​ក្រោយ​នៅ​ប្រទេស​កាតា​ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​ន័រវែស ២-០ កាល​ពី​យប់​មិញ។

២​គ្រាប់​ជ័យជម្នះ​របស់​ហុល្លង់​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​របស់ Barcelona កីឡាករ Memphis Depay និង Steven Bergwijn របស់​ក្លឹប Spurs។ ជ័យជម្នះ​បាន​បាន​ធានា​ឲ្យ​ហុល្លង់​បាន​ទៅ​លេង​ស្វ័យប្រវត្តិ​នៅ World Cup តែ​ម្ដង។

សម្រាប់​បរាជ័យ​នេះ​បាន​ធ្វើ​ឲ្យ​​ន័រវែស​​​បាន​បាត់បង់​ឱកាស​លេង​វគ្គ Play-offs ដោយ​សារ​តែ​ទួរគី​​បាន​យក​ឈ្នះ​ម៉ុងតេណេហ្គ្រោ ដណ្ដើម​បាន​លេខ​២​ក្នុង​ពូល G។

សរុប​១០​ក្រុម​នៅ​អឺរ៉ុប​ដែល​បាន​ឡើង​ស្វ័យប្រវត្តិ World Cup ២០២២ មាន៖

  • ស៊ែប៊ី
  • អេស្ប៉ាញ
  • ស្វីស
  • បារាំង
  • ប៊ែលហ្សុិក
  • ដាណឺម៉ាក
  • ហុល្លង់
  • ក្រូអាត
  • អង់គ្លេស
  • អាល្លឺម៉ង់៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់