• 2021-11-16 14:15:31
  • បាល់ទាត់

ខ្សែ​ការពារ​ Man City រូប​នេះ ​ជាប់​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ ២ករណី​ទៀត​ហើយ​

  • 2021-11-16 14:15:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Benjamin Mendy បាន​ជាប់​ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​ចំនួន​ ២ករណី​ទៀត​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​ ខណៈ​ដែរ​កីឡាករ​ក្លឹប​ Manchester City រូប​នេះ​បាន​ជាប់​ពី​បទ​រំលោភ​សេពសន្ថវៈ​នេះ​ចំនួន​ ៤ករណី​ ថែម​ទាំង​ពី​បទ​បៀតបៀន​រាងកាយ​ស្ត្រី​ចំនួន​មួយ​ករណី​ លើ​នារី​៣នាក់​ រួច​មក​ហើយ​កន្លង​ទៅ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ។

បើ​តាម​ប្រភព​ខាង​លើ​ ករណី​ទាំង​ចាស់​ ទាំង​ថ្មី​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​សុទ្ធ​តែ​ជាប់​ទាក់ទង​គ្នា​ ដោយ​កន្លែង​ដែល​ Mendy បាន​ប្រព្រឹត្តិ​អំពើ​រំលោភ​សេពសន្ថវៈ​សរុប​ចំនួន​ ៦ករណី​ ថែម​បទ​បៀតបៀន​រាងកាយ​ស្ត្រី​ចំនួន​មួយ​ករណី​ នេះ​គឺ​នៅ​ផ្ទះ​របស់​ខ្លួន​នៅ​ប្រទេស​អង់គ្លេស​តែ​ម្ដង​នៅ​កំឡុង​ខែ​តុលា​ ឆ្នាំ​២០២០​ និង​កំឡុង​ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

ទង្វើ​ទាំង​នេះ​ Mendy បាន​ប្រព្រឹត្ត​រួម​គ្នា​ជា​មួយ​មិត្តភ័ក្ដិ​ម្នាក់​របស់​ខ្លួន​គឺ​លោក​ Louis Saha Matturie ដែល​ពួក​គេ​ត្រូវ​បាន​តុលា​កោះហៅ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ស្អែក​។

សេចក្ដី​សម្រេច​នៃ​រឿង​ក្ដី​ទាំង​នេះនឹង​ចេញ​​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២២ ខាង​មុខ​ ដោយ​នៅ​ខណៈ​នេះ​កីឡាករ​នេះ​កំពុង​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​មួយ​កន្លែង​នៅ​ទី​ក្រុង​ Liverpool៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់