• 2021-11-16 07:37:35
  • បាល់ទាត់

ឃុន សេងថៃ៖ ប៉ះក្រោន​នេះ​យើងនឹងព្យាយាមទាំងអស់គ្នាធ្វើឱ្យ​ល្អ ១០០% ដើម្បីឈ្នះ​

  • 2021-11-16 07:37:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនជួបជាមួយភ្នំពេញក្រោនក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយថ្នាក់ជាតិនាម៉ោង៦ល្ងាចនេះ កីឡាកររបស់ក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ឃុន សេងថៃ បានលើកឡើងថាក្រុមខ្លួនបានរៀបចំល្អរួចរាល់ ហើយនិងព្យាយាមធ្វើឱ្យ​បានល្អ​១០០% ដើម្បីយកឈ្នះក្រុមសិង្ហក្រហម។

ឃុន សេងថៃ និង Kenta របស់បឹងកេត

ខ្សែបម្រើដែលជាសរសៃឈាមក្លឹបរូបនេះពន្យល់ថា ៖«ជាមួយក្រោនពួកយើងរៀបចំក្រុមបានល្អហើយ ទាំងក្រោមដឺមីនិងលើ យើងរៀបចំក្រុមបានល្អហើយ។ លីគវិញដោយសារតេយើងប្រើធន់ធានខ្មែរ យើងមិនសូវប្រកួតប្រជែងខ្លាំងជាមួយគេបានទេ។ អ៊ីចឹងយើងធ្វើមិនសូវបានល្អទេ ហើយបើសម្រាប់ពានសម្ដេចហ៊ុនសែនវិញគឺលេងខ្មែរខ្មែរសុទ្ធអ៊ីចឹង ខ្ញុំគិតថាយើងអាចប្រកួតប្រជែងខ្លាំងជាមួយគេបាន ហើយក៏សង្ឃឹមថាប៉ះភ្នំពេញក្រោននេះយើង​នឹងព្យាយាមទាំងអស់គ្នាធ្វើអោយបានល្អ១០០% ដើម្បីឈ្នះក្រោននិងឡើងទៅវគ្គបន្តទៀត»។

កាលពីវគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតដណ្ដើម​ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ថ្នាក់ជាតិក្រុម អគ្គិសនីកម្ពុជា បានទម្លាក់ក្រុមកងយោធពលខេមរភូមិន្ទ ដោយ​យក​ឈ្នះក្នុងលទ្ធផល ៤-០។

បន្ទាប់​ពីខ្សែបម្រើឆ្នើម ឃុន សេងថៃ អគ្គិសនីកម្ពុជានៅមានធន់ធានកីឡាករខ្មែរល្អៗនិង​គ្រោះ​ថ្នាក់​ជាច្រើនទៀត តួយ៉ាងខ្សែប្រយុទ្ធកំពុងឡើងកូដ សារ ទី, យ៉ាន់ សុខា និង សុជា វីឡា ជាដើមដែលក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនត្រូវប្រុងប្រយ័ត្នខ្ពស់៕

សុជា វីឡា, ឃុន សេងថៃ, យ៉ាន់ សុខា, សារ ទី

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម