• 2021-11-16 02:43:10
  • បាល់ទាត់

Alves មក​លេង​នៅ Barca បាន​ប្រាក់​ឈ្នួល​​​ស្មើ​ត្រឹម៤ ៦០០​រៀល​ប៉ុណ្ណោះ

  • 2021-11-16 02:43:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Alves បាន​ធ្វើ​ការ​ពិនិត្យ​សុខភាព​រួចរាល់ បន្ទាប់​ពី​ចុះ​កុងត្រា​ជាមួយ Barcelona ដោយ​ព្រម​ទទួល​យក​ប្រាក់​ឈ្នួល​ត្រឹម​១​អឺរ៉ូ (៤ ៦០០​រៀល) ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

Alves ធ្លាប់​ឈ្នះពាន​ជា​ច្រើន អំឡុង​ពេល​លេង​នៅ Nou Camp ចាប់​ពី​ឆ្នាំ​២០០៨​ដល់​២០១៦។ Barca ពេល​នេះ​កំពុង​​ធ្លាក់​ទម្រង់​លេង​ខ្លាំង​មែនទែន ហើយ​ការ​មក​ដល់​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​គឺ​ដើម្បី​ជួយ​ស្រោចស្រង់​តែ​ម្ដង។

ក្រៅ​ពី​ជួយ​សមត្ថភាព​លើ​ទីលាន Alves ព្រម​ទទួល​យក​ប្រាក់​ឈ្នួល​ត្រឹម​១​អឺរ៉ុ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ដើម្បី​ជួយ​​ហិរញ្ញវត្ថុ​របស់​ក្លឹប។ ខ្សែ​ការពារ​វ័យ​៣៨​ឆ្នាំ​​នឹង​ចាប់​ផ្ដើម​ហាត់​​ជាមួយ Barca នៅ​សប្ដាហ៍​នេះ ប៉ុន្តែ​​អនុញ្ញាត​អាច​ចូល​លេង​បាន​​ត្រូវ​រង​ចាំ​រហូត​​ដល់​ថ្ងៃ​ទី ១​ ខែ មករា។

​ក្រោម​ការ​ដឹក​នាំ​របស់​លោក Ronald Koeman ក្លឹប Barcelona ធ្លាក់​ដល់​លេខ​៩​ក្នុង​តារាង​ពិន្ទុ​ La Liga។ មើល​ឃើញ​ស្ថានភាព​ក្លឹប​កាន់​តែ​យ៉ាប់ Barca បាន​សម្រេច​ចិត្ត​បណ្ដេញ​លោក Koeman ចេញ​ពី​តំណែង និង​តែងតាំង Xavi ជំនួស​វិញ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់