• 2021-11-15 02:02:33
  • បាល់ទាត់

អេស្ប៉ាញ ​បាន​កៅអី​ឡើង​ទៅ​លេង World Cup ​នៅ​ប្រទេស​កាតា​ហើយ​

  • 2021-11-15 02:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ ​បាន​កៅអី​ឡើង​ទៅ​លេង​នៅ World Cup 2022 ​នៅ​ប្រទេស​អេស្ប៉ាញ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​ស៊ុយអែត​ក្នុង​លទ្ធផល ១-០។

​អេស្ប៉ាញ​ដែល​ប្រើប្រាស់​កីឡាករ​ក្មេង​ៗ​ច្រើន​ក្នុង​ការ​លេង​នោះ ​ឃើញ​ថា​ពួកគេ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល។ ​៤​ប្រកួត​ចុង​ក្រោយ​ជាប់​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នេះ​ឃើញ​ថា​ពួកគេ​លេង​ឈ្នះ​ទាំង​៤ ​ជា​ពិសេស​ប្រកួត​នៅ​យប់មិញ​ដែល​ជា​ប្រកួត​ចុង​ក្រោយ​បាន​ឈ្នះ​ក្រុម​ស៊ុយអែត ១-០។ ​ជ័យជម្នះ​៣​ពិន្ទុ​នេះ​ល្មម​សម្រាប់​ឱ្យ​អេស្ប៉ាញ​ឈរ​នៅ​លេខ​១​ក្នុង​ពូល ​ដើម្បី​បាន​កៅអី​ឡើង​ទៅ​លេង World Cup 2022 ​នៅ​ប្រទេស​កាតា​បាន​ហើយ។

​អ្វី​ដែល​កាន់​តែ​ពិសេស​ថែម​ទៀត​សម្រាប់​ការ​ប្រកួត​យប់មិញ ​អេស្ប៉ាញ​គ្រប់គ្រង​បាល់​បាន​ច្រើន​ណាស់ ​និង​បិទ​មិន​ឱ្យ​ក្រុម​ស៊ុយអែត​ស៊ុត​ឱ្យ​ចូល​គោលដៅ​បាន​ទេ ​សូម្បី​តែ​១​ជើង។ ស្ថិតិ​នេះ​បាន​បង្ហាញ​ច្បាស់​ថា​អេស្ប៉ាញ​ត្រៀម​ជា​ស្រេច​ហើយ​សម្រាប់​ការ​ប្រកួត​ប្រជែង​បន្ទាប់​ទៀត ​ជា​ពិសេស​ការ​លេង​វគ្គ​៣២​ក្រុម​ចុង​ក្រោយ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់